អាសូរណាស់ ! ករណីរថយន្តដឹកដី បើកចុះស្ពានព្រែកតាមាក់ជ្រុលបុ​​​ក​​​រះម៉ូតូ ឡាន និងតូបលក់ដូរនៅជិតរង្វង់ស្ពាន​ ស្លា​​ប់​​០៣នាក់ …(មានវីដេអូ)

1241

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងហោចណា ស់មានមនុស្សចំនួន ៣នាក់ ប្ដី-ប្រពន្ធ និងកូន បាន ស្លា.ប់ និងរបួ សធ្ង​ន់​ចំនួន៦នាក់ ក្នុងករណីរថយន្តដឹកដី១គ្រឿង បានបើកចុះស្ពានព្រែកតា មាក់ ក្នុងល្បឿនលឿន ទប់ចង្កូតមិនជាប់ ជ្រុលទៅបុ.ករះម៉ូតូ ឡាន និងតូបលក់ដូរនៅជិតរង្វង់ស្ពាន។ ហេតុការណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិ៨ ចំណុចនៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមសមត្ថកិច្ចបានរៀបរាប់ដំណើររឿងថា ករណីនេះបង្កឡើងដោយរថយន្តម៉ាក NiSSAN ធន់បែន ពណ៌ស ផ្លាកលេខ PP-0319 បើកបរដោយឈ្មោះ ផន មករា អាយុ២៣ឆ្នាំ រស់នៅភូមិត្រពងត្មាត ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើកបរក្នុងទិសដៅពីលិចទៅកើត ចុះពីលើស្ពានមកដល់ចំណុចរង្វង់មូលស្ពានព្រែកតាមាក់ បានបុកជាមួយម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1D-5675 បើកដោយឈ្មោះ ឃាង ភេទប្រុស អាយុប្រហែល៤៥ឆ្នាំ នៅភូមិព្រែកពោធិលើ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ស្លា.ប់)។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពបានបន្តថា រថយន្តបង្ករបានបើកបរក្នុងទិសដៅពីពីលិចទៅកើតចុះពីស្ពាន បន្ទាប់មករថយន្តបង្កបាន​បុ​ក​តូបលក់ផ្លែឈើឈ្មោះ ឈាន សុខកូយ ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល់ បណ្ដាលឱ្យរងបួសធ្ង​ន់ និងអ្នកលក់ផ្លែឈើម្នាក់ទៀតឈ្មោះ ថា រឹត ភេទ ស្រី អាយុ២៤ឆ្នាំ រងរបួសធ្ងន់ នៅភូមិឃុំជាមួយគ្នា។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មករថយន្តបង្កខាងលើ បានបុរថយន្តឈប់ទិញផ្លែឈើ ម៉ាក Sang yong បើកបរមិនស្គាល់ឈ្មោះ របួសធ្ងន់នៅស្រុក កោះសូទិន ខេត្តកំពង់ចាម។ ក្នុងនោះមានអ្នករួមដំណើរប្រហែល៧នាក់ ក្នុងនោះរងបួសម្នាក់ រងរបួសធ្ងន់ឈប់ក្នុងទិសដៅពីលិចទៅកើត ហើយរថយន្តបង្កខាងលើជ្រុលទៅបុកតូបលក់ដូរចំនួន០២តូបទៀត តែមិនបណ្ដាលឱ្យម្ចាស់តូបរងរបួសឡើយ។ ករណីនេះបណ្ដាលឱ្យនុស្សរងគ្រោះចំនួន៩នាក់ ក្នុងនោះស្លាប់០៣នាក់ រងរបួសធ្ងន់ ០៦នាក់ ខូចខាតរថយន្ត០២គ្រឿងធ្ងន់ និងម៉ូតូ១គ្រឿង ធ្ង​ន់ព្រមទាំងតូប០៣កន្លែង និងសម្ភារមួយចំនួន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមត្ថកិច្ចបញ្ជាក់ថា ករណីនេះកើតឡើងដោយសារតែអ្នកបើកបរដឹកធ្ងន់ចុះពីលើស្ពានក្នុងល្បឿនលឿន ខ្វះការប្រុ​ង​ប្រ​យ័​ត្ន ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកបើកបររថយន្តបង្កហេតុឈ្មោះ ថន មករា អាយុ២៣ឆ្នាំ កសាងសុំនុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕