ច្បាស់ហើយ ! អភិបាលស្រុកបន្ទាយស្រី ធ្វើការបកស្រាយបំភ្លឺ រឿងរដ្ឋឆ្វៀលដីជិត២០០ហិកតានៅស្រុកបន្ទាយស្រីឱ្យទៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

1264

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ប៉ុន្មានថ្ងៃនេះមានការលើកយកប្រធានបទស្តីពីការធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋនៅក្នុងស្រុកបន្ទាយស្រី ពីសំណាក់បណ្តារសារពត៌មានក្នុងស្រុកមួយចំនួន ភាគច្រើនក្រោមចំណងជើងថា”រាជរដ្ឋាភិបាលកាត់ដីគម្របព្រៃឈើជិត២០០ហិកតា នៅស្រុកបន្ទាយស្រីឱ្យទៅអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា”។ ការប្រើប្រាស់ចំណងជើងបែបនេះអាចបណ្តាលឱ្យសាធារណៈជនមានការភ័ន្តច្រលំ និងបកស្រាយខុស ដូច្នេះហើយទើបខ្ញុំសុំយកឱកាសនេះស្រាយបំភ្លឺឱ្យបានច្បាស់លាស់បន្តិច។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋឱ្យទៅជាដីឯកជនរបស់រដ្ឋ ហើយធ្វើប្រទានកម្មផ្តល់ជាកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋណាមួយ មិនមែនជាការយកដីដែលនៅមានព្រៃឈើ ឬយកដីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋនៅឡើយទៅកាត់ឆ្វៀលជូនអ្នកស្នើសុំនោះទេ។ គោលនយោបាយលើបញ្ហាដីធ្លីរបស់រាជរដ្ឋាភិបាលតែងធ្វើការកាត់ឆ្វៀលដីរដ្ឋដែលលែងមានព្រៃឈើ និងត្រូវបានប្រជាពលរដ្ឋរស់នៅកាន់កាប់អាស្រ័យផលជាក់ស្តែងយូរមកហើយ ដើម្បីផ្តល់កម្មសិទ្ធិរឹងម៊ាំជូនពួកគាត់អាចយកទៅចាត់ចែងបានពេញលេញ ដូចដែលធ្លាប់បានឃើញកាលពីបទបញ្ជាលេខ០១ និងការលើកឡើងសារជាថ្មីម្តងទៀតរបស់សម្តេចនាយករដ្ឋមន្ត្រី នៅក្នុងសម័យប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គ កាលពីថ្ងៃទី ៣ កក្កដា ២០២០ផងដែរ។ ដីទាំងនេះសុទ្ធសឹងតែជាដីដែលត្រូវបានបងប្អូនប្រជាពលរដ្ឋកាន់កាប់អាស្រ័យផលជាក់ស្តែងអស់រយៈកាលដប់ម្ភៃឆ្នាំរួចមកហើយ ដោយមានអាជ្ញាធរមូលដ្ឋានបានដឹងលឺ ហើយក៏មិនមែនជាដីព្រៃដែលត្រូវការពារអភិរក្ស ដីទំនេរដែលរដ្ឋអាចដាំដើមឈើឡើងវិញ ឬដីដែលរដ្ឋអាចយកមកគ្រប់គ្រងឡើងវិញនោះដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការធ្វើអនុបយោគលើដីរដ្ឋទាំងនេះគ្រាន់តែបន្ថែមភាពស្របច្បាប់ទៅលើអ្វីដែលពួកគាត់បានកាន់កាប់ច្រើនឆ្នាំរួចហើយតែប៉ុណ្ណោះ ដោយហេតុថាផែនទីគម្របព្រៃឈើដែលនៅមានសុពលភាពនៅឡើយនោះ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ២០០២មកម្ល៉េះ ជៀសមិនផុតពីការធ្វើបច្ចុប្បន្នភាពឱ្យបានសមស្របទៅនឹងស្ថានភាពជាក់ស្តែងនោះទេ។ ការកាត់ឆ្វៀលដីរដ្ឋនេះទៀតសោតក៏មិនមែនធ្វើឡើងសម្រាប់តែបុគ្គលណាម្នាក់នោះដែរ កន្លងមកក៏មានដីសាធារណៈរបស់រដ្ឋដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវបានកាត់ឆ្វៀល និងផ្តល់កម្មសិទ្ធិជូនជាបន្តបន្តាប់រួចមកហើយដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតមកដល់ពេលនេះ នៅសល់ដីរដ្ឋជាង៥០០០ក្បាលដីទៀតនៅក្នុងស្រុកបន្ទាយស្រី ដែលត្រូវបានកំណត់អត្តសញ្ញាណ ស្រង់ទិន្នន័យ និងគ្រោងដាក់ស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីពិនិត្យសម្រេច និងធ្វើការកាត់ឆ្វៀលចេញពីគម្របព្រៃឈើឆ្នាំ២០០២ផងដែរ ប្រសិនបើមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ សូមបញ្ជាក់ថា ដីដែលជាគោលដៅកាត់ឆ្វៀលដាច់ខាតត្រូវតែជាដីដែលបានកាន់កាប់អាស្រ័យផលយូរមកហើយ មានឯកសារបញ្ជាក់ច្បាស់លាស់ មិនមានព្រៃឈើ និងមិនត្រូវជាដីដែលមានកំពុងមានវិវាទនោះទេ។ ដីរដ្ឋដែលត្រូវបានទន្ទ្រានយកថ្មីៗ ឬរំលោភយកមកដោយខុសច្បាប់មិនអាចដាក់ស្នើរសុំកាត់ឆ្វៀលឡើយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការផ្តល់កម្មសិទ្ធិស្របច្បាប់ទៅលើដីដែលប្រជាពលរដ្ឋបានកាន់កាប់អាស្រ័យផលយូររួចមកហើយ មានសារៈសំខាន់បំផុតសម្រាប់ការអភិវឌ្ឍមូលដ្ឋានដូចជាស្រុកបន្ទាយស្រី ព្រោះវានឹងធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ផ្តល់ភាពច្បាស់លាស់ និងមូលដ្ឋានច្បាប់រឹងមាំជូនដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ដីធ្លីរបស់ខ្លួនជាទ្រព្យដ៏មានតម្លៃឱ្យអស់សក្តានុពល និងបើកផ្លូវឱ្យមានការវិនិយោគពីសំណាក់វិស័យឯកជនដើម្បីជាប្រយោជន៍ដល់សេដ្ឋកិច្ចជាតិផងដែរ។