បន្ទាន់ ! នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ប្រកាសឱ្យបញ្ឈប់ការស្នើប័ណ្ណខេមរភូមិន្ទ លេី​រថយន្ត​ឯកជន និងផ្ទេរផ្លាកលេខ​ទៅអ្នកដទៃ

1313

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ភ្នំពេញ) ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​ បានប្រកាសឱ្យបញ្ឈប់ការស្នើប័ណ្ណខេមរភូមិន្ទ លេី​រថយន្ត​ឯកជន និងបញ្ឈប់ជាបន្ទាន់នូវ​ការ​ប្រេី​ខុសច្បាប់ ការផ្ទេរដោយការអោយ​អំណោយជួល ឫ​លក់​រថយន្តផ្លាកលេខ​ខេ​មរភូមិន្ទ ទៅអ្នកដទៃ ។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ការអនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​នូ​វវិ​ធាន​ការ​របស់​រាជ​រដ្ឋា​កបាល​លើ​ការប្រមូល​ពន្ធ ចំពោះ​យានយន្ត​ឯកជន​ដែល​ជ្រក​ក្រោម​ផ្លាកលេខ​ខេមរភូមិន្ទ​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្នុងសេចក្តីប្រកាសបានបញ្ជាក់ថា៖ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​លើកស្ទួយ​ចំណូល​ថវិកាជាតិ ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ និង​ដើម្បី​បង្ហាញ​ពី​ភក្តីភាព​ឥត​ងាករេ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ណែនាំ​ដល់​មេបញ្ជាការ​ប្រភេទ​ទ័ព ទ័ព​ជំនាញ និង​នាយក​សា្ថ​ប័ន​ចំណុះ អគ្គ​បញ្ហា​ការដ្ឋាន​ទាំងអស់រួមមាន៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១- គោរព​និង​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​នូវ​សារាចរ​ណែនាំ​លេខ​០២. ស​.​រ​.​ណ​.​ន ចុះ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៦ របស់​រាជរដ្ឋាភិបាល​កម្ពុជា លិខិត​ជូនដំណឹង​លេខ​៤៨២ ស​.​ជ​.​ណ​.​ហ​.​ធ ចុះ​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២១ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី សេចក្តីជូនដំណឹង​លេខ​១៩៨៣/២១ អគរ ចុះ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និងសេចក្ដីសម្រេច​នានា​ផ្សេងទៀត​របស់​រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួងការពារជាតិ ស្តីអំពី​ការបង់ពន្ធ​យានយន្ត​ឯកជន​ដែល​ជ្រក ក្រោម​ផ្លាកលេខ​ខេមរភូមិន្ទ​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២- គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​ច្បាប់​លក្ខន្តិកៈ​ទូទៅ​ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​អនុក្រឹត្យ ស្តី​ពីបទ​វិន័យ​ទូទៅ​សម្រាប់​កងយោធពល​ខេមរភូមិន្ទ ជាពិសេស​ការគោរព​នូវ​ឋានានុក្រម​កងទ័ព និង​ការ បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​ដោយ​ភាពម្ចាស់ការ និង​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះមុខ​រាជរដ្ឋាភិបាល និង​ច្បាប់​ជា​ធរមាន​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣- បញ្ឈប់​រាល់​ការស្នើ​ប័ណ្ណ​ខេមរភូមិន្ទ ដើម្បី​បំពាក់​លើ​រថយន្ត​ឯកជន បើទោះបីជា​រថយន្ត​ទាំងនោះ ចូលរួម​ផ្នែក​ណាមួយ​ក្នុងការ​បម្រើ​ការងារ​អង្គភាព​ក្តីៗ ត្រូវយក​រថយន្ត​ចង្កូត​ស្ដាំ​កែ​ទៅជា​ចង្កូត​ឆ្វេង រីឯ​រថយន្ត ចង្កូត​ឆ្វេង ដែល​មិនទាន់​បង់ពន្ធ​នាំចូល ត្រូវ​ប្រញាប់​ទៅ​បង់ពន្ធ​ជូន​រដ្ឋ តាម​ការកំណត់​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែលមាន​យន្តការ​កំណត់​ដូច​ក្នុង​សេចក្តីជូនដំណឹង​លេខ​១៩៨៣/២១.​អ​.​គ​.​រ ចុះ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១ ជា​កំហិត​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៤- អប់រំ​ជាបន្ទាន់​ដល់​យោធិន​ថ្នាក់ក្រោម​ឱ្យ​យល់​និង​ចូលរួម​រំលែក​ការលំបាក​របស់​រាជរ​ដ្ឋា​ភិ​បាល ក្នុងការ​ប្រមូល​ថវិកា​ជាតិ ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​-១៩ ឱ្យ​ហ៊ាន​លះបង់​គ្រប់បែបយ៉ាង ដើម្បី​ជាតិ​មាតុភូមិ និង​ស្មោះត្រង់​ដាច់ខាត​ឥត​ងាករេ ចំពោះ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៥- បញ្ឈប់​ជាបន្ទាន់​នូវ​ការបន្ត​ប្រើប្រាស់​ដោយ​ខុសច្បាប់ ការផ្ទេរ​ដោយ​ការធ្វើ​អំណោយ ការជួល ឬ​ការលក់​រថយន្ត​ផ្លាកលេខ​ខេមរភូមិន្ទ​ទៅឱ្យ​អ្នកដទៃ​។ ប្រសិនបើ​រកឃើញថា​មាន​ហេតុការណ៍​ខាងលើនេះ កើតមានឡើង យោធិន​នោះ​នឹងត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ជា​ធរមាន​។ ទទួលបាន​នូវ​សេចក្ដីណែនាំ​នេះ មេបញ្ជាការ​ប្រភេទ​ទ័ព ទ័ព​ជំនាញ និង​នាយក​ស្ថាប័ន​ចំណុះ​អគ្គបញ្ជាការដ្ឋាន​ទាំងអស់ ត្រូវអនុវត្ត​ក្នុង​ស្មារតី​ទទួលខុសត្រូវ​និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕