​រដ្ឋមន្រ្ដីក្រសួងអប់រំ ប្រកាសហាមមិនឲ្យ​អ្នក​សិក្សា​ និង​បុគ្គលិក​អប់រំ​ដែល​មិនទាន់​ចាក់​វ៉ាក់សាំង​ចូលក្នុង​បរិវេណ​សាលា​

1289

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​មិនគួរ​អនុញ្ញាតឱ្យ​អ្នកសិក្សា និង​បុគ្គលិក​អប់រំ ដែល​មិនបាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​ចូល ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា ឬ ការរៀន​តាម​បណ្តុំ​ឡើយ​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុង​សេចក្ដីណែនាំ​ស្តីពី​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ​សម្រាប់​ការ​លើកកម្ពស់​សុខភាព និង​សុវត្ថិភាព​សិក្សា ក្នុង​ការ​បង្រៀន និង​រៀន​តាម​បណ្តុំ សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ចុះ​ថ្ងៃ​ទី​១៣​កញ្ញា​នេះ លោក បណ្ឌិត សភាចា​រ្យ ហង់​ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា អ្នក​សិក្សា និង​បុគ្គលិក​អប់រំ​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​គ្រប់ៗ​គ្នា​ហើយ​ត្រូវ​បង្ហាញ​ប័ណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ មុនពេល​ចូល​គ្រឹះស្ថានសិក្សា​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​រដ្ឋមន្ត្រី​បន្ត​ថា ​« អ្នក​សិក្សា និង​បុគ្គលិក​អប់រំ ដែល​មិនបាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩. មិនគួរ​អនុញ្ញាត​ឱ្យចូល ក្នុង​បរិវេណ​គ្រឹះស្ថានសិក្សា ឬ ការរៀន​តាម​បណ្តុំ ប៉ុន្តែ​ត្រូវ​បង្រៀន​និង​រៀន​តាម​ប្រព័ន្ធ​អន​ឡាញ ចំពោះ​អ្នកសិក្សា និង​បុគ្គលិក​អប់រំ​ដែលមាន​ជំងឺ​ប្រចាំកាយ ឬ​អាយុ​ច្រើន គួរ​អនុញ្ញាតឱ្យ​បង្រៀន និង រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​»​។ .
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ត្រូវ​រៀបចំ​ផែនការ​ធ្វើតេស្ត​រហ័ស​តាមបែប​ជម្រើស​ដោយ​ចៃដន្យ ដែលមាន​លក្ខណៈ​ជាវ​ដ្ត និង សមស្រប​នឹង​ហានិភ័យ​ស្ថាប័ន ឬ អង្គភាព និង​ប្រព្រឹត្តទៅ​ជាប្រចាំ​លើ​អ្នកសិក្សា និង​បុគ្គលិក​អប់រំ ចំនួន​យ៉ាងតិច ៥% ទៅ ១០% នៃ​បុគ្គលិក​អប់រំ​ក្នុង​ស្ថាប័ន ឬ អង្គភាព​(​ដោយ​ក្នុង​សំណាក​នីមួយៗ ត្រូវមាន​បុគ្គលិក​ដែលមាន​ទីតាំង​លំនៅឋាន​ក្នុង​តំបន់​ខុសៗ​គ្នា​)​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ផែនការ​នេះ​គួរ​ធានា​ថា​ បុគ្គលិក អប់រំ​ទាំងអស់​ដែលមាន​វត្ត​មាននៅ​បរិវេណ​ស្ថាប័ន ឬ​អង្គភាព​ទទួលបាន​ការ​ធ្វើតេស្ត​រហ័ស​ជាប្រចាំ​(​យ៉ាងតិច​១​ដង​ក្នុង​ចន្លោះ ១ ទៅ​២​សប្ដាហ៍ កំណត់​បុគ្គលិក​ដែល​មាន​ហានិភ័យ​ខ្ពស់​ដូចជា​បុគ្គលិក​ដែល​មាន​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​បុគ្គលិក​ផ្សេងទៀត​ឬ​មនុស្ស​ក្រៅ​ស្ថាប័ន​ឬ​អង្គភាព​ច្រើន រួច​ធ្វើតេស្ត​រហ័ស​ឱ្យ​ញឹកញាប់​លើ​បុគ្គល ទាំងនោះ​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​ ប្រសិនបើ​មាន​ករណី​វិជ្ជមាន ឬ​មានការ​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ត្រូវ​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ប្រតិបត្តិ ស្តីពី​ការប្រើប្រាស់​តេស្ដ​រហ័ស​រក​អង់​ទី​ហ្សែ​ន​កូ​វី​ង​-១៩​។​ ​ក្នុងករណី​មាន​លទ្ធផល​ត​ស្ដ​រហ័ស​វិជ្ជមាន​លើ​បុគ្គល ដែល​ត្រូវបាន​ចាត់ទុកថា​ជា​បុគ្គល​មាន​ហា​និ ភ័យ សា្ថ​ប័ន​នោះ​ត្រូវដាក់​បុគ្គល​នោះ​នៅ​ដោយឡែក​និង​ស្នើ​ឱ្យមាន​ការធ្វើ តេស្ត​PCR​បញ្ជាក់​មុននឹង​បញ្ជូន​បុគ្គល​នោះ​ទៅ​ព្យាបាល​ហើយ អាជ្ញា​ធរមាន​សមត្ថកិច្ច អាច​ផ្ដល់​ការសម្របសម្រួល​កិច្ចសហការ​និង​គាំទ្រ ទាំង​ធនធាន ឧបករណ៍​សម្ភារ​និង​បច្ចេកទេស ។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​លោក​រដ្ឋមន្ត្រី​បា​នប​ន្តែ​ម​ថា​ លើសពីនេះ​ទៀត​ត្រូវបង្កើត​គណៈកម្មការ​សុខ​ភាព​សិក្សា​នៅតាម​គ្រឹះស្ថានសិក្សា​និង​រៀបចំ​បន្ទប់​សុខភាព​ក្នុង​គ្រឹះស្ថានសិក្សា​ដោយ​បំពាក់​នូវ​សម្ភារៈ​ចាំបាច់​សម្រាប់​សង្គ្រោះ​បឋម ។​ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ត្រូវ​វាស់​ស្ទង់កម្ដៅ​អ្នកសិក្សា បុគ្គលិក​អប់រំ និង​អ្នក​ដទៃទៀត​មុន​អនុញ្ញាត​ឱ្យចូល​បរិវេណ​គ្រឹះស្ថានសិក្សា​ហើយ​អ្នក​សិក្សា និង​បុគ្គលិក​អប់រំ​ត្រូវ​ពាក់​ម៉ាស់​ឱ្យបាន​ជាប្រចាំ ដែល​អាច​បង្ការ​ការឆ្លង រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ ហើយ​ត្រូវ​ទុកដាក់​ក្នុង​ធុងសំរាម​ឱ្យបាន​ត្រឹមត្រូវ​បន្ទាប់ពី​ការប្រើប្រាស់​រួច​និង​រៀបចំ​ឱ្យមាន​គម្លាត​សុវត្ថិភាព​នៅ​គ្រប់​ទីតាំង​រៀន​តាម​បណ្ដុំ ក្នុង​គ្រឹះស្ថានសិក្សា រួមទាំង​ទីតាំង​តុ កៅអី ក្នុង​បន្ទប់រៀន យ៉ាងតិច ១​ម៉ែត្រ​កន្លះ​ពីគ្នា ដោយ​កំណត់​រូបភាព ជាការ​រៀន​តាម​បណ្តុំ ដែល មាន​ចំនួន​តិចជាង ១៥ នាក់ ។​ ​ចំណែក​សិស្ស​ទាំងអស់​ត្រូវ​មាន​ទឹក​ស្អាត​សម្រាប់​ទទួលទាន​យ៉ាងតិច​៥០០​មី​លី​លីត្រ ក្នុង​មួយ​វេន​សិក្សា ដោយ​យក​ពី​ផ្ទះ​ឬ​ពី​ប្រភព​ផ្សេងទៀត​។​ ត្រូវ​មាន​បង្គន់​អនាម័យ​ដែល​អាច​ប្រើប្រាស់​បាន​យ៉ាងតិច​មួយ​សម្រាប់​សិស្ស​ប្រុស​និង​មួយ សិស្ស​ស្រី​ក្នុង​គ្រឹះស្ថានសិក្សា​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ក្រៅពី​នេះ​អ្នកសិក្សា និង​បុគ្គលិក​អប់រំ​ទាំងអស់ គួរ​យក​ចំណីអាហារ និង​ទឹក​ពី​ផ្ទះ​រៀងៗ​ខ្លួន​ដើម្បី​ទទួលទាន នៅតាម​គ្រឹះស្ថានសិក្សា និង​មិន​ត្រូវ​ចែក​ម្ហូបអាហារ​គ្នា អង្គុយ​ជិត​គ្នា​ពេល​បរិភោគ ដើម្បី​រក្សា​កម្លា​ត សុវត្ថិភាព ផ្អាក​ការ​លក់​ចំណីអាហារ​នៅ​ខាងក្នុង​និង​ខាងក្រៅ​ជាប់​គ្រឹះស្ថានសិក្សា រហូត​មានការ​ណែនាំ​ជាថ្មី​។​ ក្នុង​ករណី​ដែល​មាន​ការអនុវត្ត​កម្មវិធី​ផ្ដល់​អាហារ​តាម​សាលារៀន ដែល​មាន​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់​គ្រឹះស្ថានសិក្សា​អាច​ពិចារណា​អនុវត្ត​បាន​ដោយមាន​ការយល់ព្រម​ជាមុន​ពី​អាជ្ញាធរ​អប់រំ​ឬ​ស្ថាប័ន​មាន​សមត្ថកិច្ច​ ៕