ប្រាប់តៗគ្នាផង ! ត្រៀមចាក់វ៉ាក់សុំាងដូសទី៣ទាំងអស់គ្នា តែបើខ្វះឯកសារទាំងនេះ ពេទ្យមិនឱ្យចាក់ទេ

1383

កាលពីពេលកន្លងមកនេះ ក្រសួងសុខាភិបាល ធ្លាប់បានចេញសេចក្ដីប្រកាសផងដែរថា កម្ពុជានឹងចាក់ ផ្ដើមចាក់វ៉ាក់សុំាងកូវីដ-១៩ ដូសជំរុញ ឬសដូសទី៣។ នេះបើយោងតាម សេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាល ចុះកាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១។

នៅក្នុងនោះដែរ ក្រសួងសុខាភិបាល បានបន្តបន្ថែមយ៉ាងដូច្នេះថា នៅពេលដែលប្រជាពលរដ្ឋកម្ពុជាចាក់វ៉ាក់សុំាងកូវីដ-១៩ដូសទី៣ ឬដូសជំរុញនេះ ដែលតម្រូវឱ្យមានឯកសារត្រូវភ្ជាប់ជាមួយ នៅ ពេលទៅចាក់វ៉ាក់សុំាង ដូសជំរុញ ឬដូសទី៣ ត្រូវភ្ជាប់មកជាមួយនូវឯកសារដូចជា ប័ណ្ណចាក់វ៉ាក់សុំាងកូវីដ-១៩, ប័ណ្ណសម្គាល់ ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសម្គាល់មន្ត្រីជាប់កិច្ចសន្យា, អត្ថសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬឯកសារដែលប្រើប្រាស់ ក្នុងការចុះឈ្មោះកាលពីចាក់វ៉ាក់សុំាងដូសទី១។

ជាមួយគ្នានេះដែរ បើយោងតាមប្រភព ក្រសួងសុខាភិបាល បានបញ្ជាក់បន្ថែមថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៧,៣៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៦,៨៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់។