សម្តេចតេជោ ហ៊ុន សែន ៖ «បើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំទៅពឹងនរណា? តើខ្ញុំមានកំហុសទេ ទាក់ទងមិត្តចិន ហើយបាននាំមកនូវសមិទ្ធផលយ៉ាងច្រើន សម្រាប់ជាតិ?» (មានវីដេអូ)

1316

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ បានរំលឹកជាថ្មីនូវប្រសាសន៍ ដែលធ្លាប់បានឆ្លើយនឹងសំណួរ របស់អ្នកសម្របសម្រួលក្នុងសន្និសីទ ស្តីពីអនាគតអាស៊ីដែលចោទសួរថា សម្តេចមានទំនោរងាកទៅរកចិន? នៅពេលនោះសម្តេចបានឆ្លើយតបត្រង់ ជាសំណួរទៅវិញថា «បើមិនឲ្យខ្ញុំពឹងចិន តើឲ្យខ្ញុំទៅពឹងនរណា? ហើយបើចិនមិនជួយកម្ពុជា តើនរណាមកជួយជំនួស?»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការឆ្លើយតបត្រង់ៗនេះ ត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រីអះអាងថា មិនមែនជាសម្តីលេងសើច ហើយក៏មិនមែនជាសម្តីផ្ចាញ់ផ្ចាលនោះដែរ ប៉ុន្តែជាការពិត ព្រោះតែចិន ពិតជាជួយដល់កម្ពុជាយ៉ាងច្រើនប្រាដកមែន ដែលរួមមាន ហេដ្ឋចរនាសម្ព័ន្ធរាប់ពាន់គីឡូម៉ែត្រ ប្រព័ន្ធធានារាស្ត្រ អគ្គិសនី និងការជួយផ្នែកផ្សេងៗទៀត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន ក៏បានចោទជាសំណួរ ទៅកាន់ប្រជាជនខ្មែរផងដែរថា «តើខ្ញុំមានកំហុសទេ នៅពេលដែលខ្ញុំទៅទំនាក់ទំនងនឹងមិត្តចិន ហើយបានមកនូវសមិទ្ធផលយ៉ាងច្រើន សម្រាប់ជាតិដូចសព្វថ្ងៃនេះ?»

សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា ប្រសិនបើគ្មានចិនទេនោះ កម្ពុជាក៏មិនមានវ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ចាក់ជូនប្រជាជនកម្ពុជាច្រើន ដូចសព្វថ្ងៃនេះដែរ ហើយការចាក់វ៉ាក់សាំងនេះ បានជួយអាយុជីវិតរបស់ប្រជាជនខ្មែរទៀតផង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេចជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីប្រគល់-ទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវសូមប្រជាជនកម្ពុជា នៅទូទាំងប្រទេស ដែលកំពុងស្តាប់ការផ្សាយបន្តផ្ទាល់ ប្រហែលជាជិត២០ទូរទស្សន៍ និងប្រព័ន្ធបណ្តាញវិទ្យុ និងអនឡាញរាប់សិប ស្តាប់បាន តើខ្ញុំមានកំហុសទេ នៅពេលដែលខ្ញុំទៅទំនាក់ទំនងនឹងមិត្តចិន ហើយបានមកនូវសមិទ្ធផលបែបនេះ [ពហុកីឡដ្ឋានមរកតតេជោ] នេះគ្រាន់តែជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធផលរាប់រយដែលជាការដ្ឋានធំៗ។ ពេលប្រជុំក្នុងមហាអនុតំបន់មេគង្គថ្ងៃមុន ខ្ញុំបូកសរុបគ្រាន់តែផ្លូវជាង ២ពាន់គីឡូម៉ែត្រ តភ្ជាប់ផ្ទៃក្នុងកម្ពុជាផង តភ្ជាប់ជាមួយនឹងបណ្តាលប្រទេសជិតខាងផង ព័ទ្ធជុំវិញផ្ទៃប្រទេសរបស់យើងសុទ្ធតែជាផ្លូវដែលចិនជួយ ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ពានឆ្លងកាត់ទន្លេសាប ស្ពានឆ្លងកាត់ទន្លេបាសាក់ បើសិនជាគ្មានចិនជួយ តើបាននរណាជួយ ? សូម្បីតែឥឡូវនេះ បើសិនជាមិនមានចិនជួយទេ តើអ្នកទាំងអស់គ្នាបានចាក់វ៉ាក់សាំងហើយឬនៅ?»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចសង្ឃឹមថាអ្នកវិភាគនយោបាយទាំងក្នុង និងក្រៅប្រទេស ទាំងខ្មែរ និងបរទេសត្រូវមើលឃើញភាពជាក់ស្តែង ដែលបានកើត កំពុងកើត និងបន្តកើតទៅថ្ងៃអនាគត ផ្លូវសូត្រសតវត្សទី២១ ជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញចិន មិនមែនដាក់ចេញតែទ្រឹស្តីទេ គឺដាក់ចេញទាំងថវិកាតែម្តង ហើយកម្ពុជាក៏ស្ថិតក្នុងប្រទេស ដែលទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិនដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលសង្កត់ធ្ងន់ថា «កម្ពុជាមិនដែនទាត់ចោលជំនួយរបស់នរណាទាំងអស់ គេមិនត្រូវនិយាយអំពីកម្ពុជាលំអៀងទៅចិនទេ ហើយក៏មិនដែលយកនរណាធ្វើជាសត្រូវដែរ ប៉ុន្តែបញ្ហាស្ថិតនៅត្រង់ថា អត់មាននរណាជួយ វ៉ាក់សាំងបើសិនខ្ញុំមិនច្រឡំទេ បើសិនជាគ្មានចិនជួយផ្តល់ មកដល់ពេលនេះច្រើនណាស់កម្ពុជាចាក់បាន២លាននាក់ ប៉ុន្តែឥឡូវនេះ យប់នេះអាចដល់១១លាន ៥សែននាក់»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្តេចតេជោបានបញ្ជាក់ថា នៅក្នុងពិភពលោកមានតែកម្ពុជាតែមានមួយគត់ ដែលមានវ៉ាក់សាំងស្រោចក្នុងរាជធានី ដោយសារកម្ពុជាស្និតជាមួយចិន។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសផងដែរថា កម្ពុជាស្វាគមន៍ជានិច្ចសម្រាប់ប្រទេសផ្សេងៗ ដែលចង់ជួយកម្ពុជា៕