ដំណឹងល្អ! រាជរដ្ឋាភិបាលសម្រេចបើកសាលារៀនទាំងរដ្ឋ និងឯកជនឡើងវិញ

1407

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមលិខិតផ្លូវការរបស់អាជ្ញាធររាជធានីភ្នំពេញសម្រេចអនុញ្ញាតនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនសម្រាប់កម្រិត​អនុវិទ្យាល័យ​ និង​វិទ្យាល័យទាំងអស់​ក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី​១៥ ខែកញ្ញា​ឆ្នាំ២០២១នេះតទៅ និងក្រោយ​ពេលដែលគ្រឹះស្ថាន​សិក្សានីមួយៗ​បានត្រៀម​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ស្របតាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដាSOP​របស់ក្រសួងអប់រំ និងការណែនាំ​របស់រដ្ឋបាលរាជធានីភ្នំពេញ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ចំពោះគ្រឹះស្ថាន​សិក្សា​កម្រិត​មត្តេយ្យ​សិក្សា និងបឋមសិក្សា​ គណៈគ្រឹះស្ថាន​ឯកជន​នីមួយៗ​ត្រូវស្នើសុំ​គោលការណ៍​មករដ្ឋបាល​រាជធានីភ្នំពេញ​ រីឯ​គ្រឹះស្ថាន​សិក្សា​រដ្ឋ មន្ទីរអប់រំ រាជធានីភ្នំពេញ ត្រូវស្នើ​សុំមក​រដ្ឋបាលរាជធានីភ្នំពេញ ដើម្បី​ចាត់ក្រុមការងារ​ចុះត្រួតពិនិត្យ​ និងវាយតម្លៃ​អំពីកម្រិត​ហានិភ័យ​ទៅតាមស្ថាន​ភាពជាក់ស្តែង មុននឹងសម្រេចអនុញ្ញាត​ ឬរក្សា​ស្ថានភាពដដែល។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីលើនេះ សាលារៀនដែលត្រូវបានអនុញ្ញាត​ឱ្យបើកដំណើរឡើងវិញ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍​ប្រតិបត្តិ​ស្តង់ដាSOP សម្រាប់​ដំណើរការ​គ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទកូវីដ១៩ចុះថ្ងៃទី​៤ សីហា ឆ្នាំ២០២០ របស់ក្រសួងអប់រំ និងសេចក្តីណែនាំលេខ​០២៣ សណន ចុះថ្ងៃទី៩កញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីអំពី​វិធានការ​បង្ការ និងទប់ស្កាត់ការឆ្លង​រាលដាលជំងឺកូវីដ១៩​ ចំពោះ​ការបើកដំណើរការ​ឡើងវិញនូវគ្រឹះស្ថាន​សិក្សាសាធារណៈ និងឯកជន​ក្នុងភូមិសាស្ត្រ​រាជធានីភ្នំពេញ៕
សេចក្តីប្រកាសព័ត៌មានលម្អិត