ឡានចង្កូតស្ដាំមានក្នុងស្រុកប៉ុន្មាន នឹងត្រូវកម្ទេចចោល ឬដោះបំបែកជាគ្រឿងបន្លាស់ បើហួសថ្ងៃកំណត់មិនបង់ពន្ធ មិនកែពីស្ដាំទៅឆ្វេង

1509

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០២១​ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋលេខាធិការ​ប្រចាំការ ទីស្តីការគណៈរដ្ឋមន្ត្រី លោក ហ៉ីង ថូ​រ៉ា​ក់​ស៊ី បាន​ជម្រាប​ជូនទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ សម្តេច​ពិជ័យ​សេនា ទៀ បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង ការពារជាតិ និង​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អំពី​ការសម្រេច​របស់​រាជរ​ដ្ឋា​ភិ​បាល​ឲ្យ​ម្ចាស់​យានយន្ត​ឯកជន ដែល​ប្រើ​ស្លាក​លេខ​រដ្ឋ រាជការ ខ​.​ម និង​ន​.​ប ត្រូវ​បង់ពន្ធ​ជូន​រដ្ឋ ដូច​យានយន្ត​ឯកជន​ដទៃទៀត​ដែរ​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមលិខិតដដែល ក្រៅពីអត្ថន័យជុំវិញការបំពេញកាតព្វកិច្ចបង់ពន្ធ ចំពោះយានយន្តឯកជនពាក់ស្លាកលេខរដ្ឋ នៅត្រង់ចំណុចទី ៥ នៃលិខិត បានបញ្ជាក់ថា ​អនុញ្ញាតឱ្យ​បង់ពន្ធ និង​អាករ​នាំចូល ចំពោះ​រថយន្ត​ចង្កូត​ស្តាំ មាន​ស្រាប់ ក្នុងស្រុក​ជា​លើកចុងក្រោយ តែ​ត្រូវ​កែ​ចង្កូត​ពីស្តាំ មក​ឆ្វេង ដើម្បីឱ្យ​ស្របច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​កម្ពុជា​។ ការអនុញ្ញាត​នេះ មាន​ឱសានវាទ​ត្រឹម​ដំណាច់​ខែមិថុនា ឆ្នាំ​២០២២​។ បន្ទាប់ពីនោះ រថយន្ត​ចង្កូត​ស្តាំ ដែល​ត្រូវ​បង្ក្រាបបាន នឹង​តម្រូវឱ្យ​ដោះ​បំបែក​ជា​គ្រឿង បន្លាស់ ឬ​កម្ទេចចោល​។​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណុននេះមានន័យថា រាជរដ្ឋាភិបាល អនុញ្ញាតឱ្យ​បង់ពន្ធ និង​អាករ​នាំចូល ចំពោះ​រថយន្ត​ចង្កូត​ស្តាំ មាន​ស្រាប់ ក្នុងស្រុក ជា​លើកចុងក្រោយ ប៉ុន្តែ​ត្រូវ​កែ​ចង្កូត​ពីស្តាំ មក​ឆ្វេង​។ ការអនុញ្ញាត​នេះ មាន​ឱសានវាទ ត្រឹម​ដំណាច់​ខែមិថុនា ឆ្នាំ​២០២២​។ ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២២ ឡាន​ចង្កូត​ស្តាំ ដែល​មិនទាន់​បង់ពន្ធ​នាំចូល នឹងត្រូវ​ចាប់ដក​ហូត កម្ទេចចោល​តែម្តង​ ៕