ទីបំផុត ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន​ មង្គលបូរី ត្រូវបានដកពីដំណែងហើយ បន្ទាប់ពីអភិបាលខេត្តបន្ទាយមានជ័យ ជួបរឿងនេះផ្ទាល់ ថាឱ្យចំៗគ្មានទុកមុខ…

1289

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២១ នេះ កន្លងទៅថ្មីៗនេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើការរិះគន់ចំៗទៅលើមន្ទីរពេទ្យ ខេត្តមង្គលបូរី ករណីសុំប្រាក់ជាមុន ទើបអាចព្យាបាលតាមក្រោយ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្ដម អ៊ុំ រាត្រី បានរៀបរាប់នៅលើទំព័រហ្វេសប៊ុករបស់លោកថា៖ «ថ្ងៃនេះម៉ោង១០ និង០៥នាទី យប់ខ្ញុំបានបរិច្ចាកឈាមដើម្បីជួយសង្រ្គោះលោកអិន លីអាន មានឋានន្តរសក្ត័វរសេនីយទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោដែលបានមកបំពេញបេសកកម្មនៅខេត្តបន្ទាយមានជ័យដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ហើយដែលលោកប្រធានមន្ទីរពេទ្យប្រាប់ថាជាគោលការណ៍ត្រូវរកអ្នកឱ្យឈាមជំនួស និងបង់ថ្លៃសេវាមុនធ្វើការវះកាត់ទោះអ្នកជំងឺធ្ងន់ក៏ដោយ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តើការគ្រប់គ្រងរបៀបនេះគួរត្រូវសម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៏ និងមិនចេះចាត់ចែងការងារហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំលើការផ្តល់សេវារបស់មន្ទីរពេទ្យដែលលោកច័ន្ទ វុឌ្ឍីណាវុធ ជាប្រធាន» ៕
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីមានប្រតិកម្មពីសំណាក់អភិបាលខេត្តបន្ទាយមានជ័យចំពោះលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ប្រធានមន្ទីរពេទ្យ មិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ដែលមិនយោគយល់ដល់ថ្នាក់ដឹកនាំ ដោយទាមទារឲ្យបង់ថ្លៃសេវាវះកាត់អ្នកជំងឺពោះវៀនដុះខ្នែងមានឋានៈវរៈសេនីយ៍ទោ មុខងារជាអង្គរក្សសម្តេចតេជោ ។ ឥឡូវលោកវេជ្ជបណ្ឌិតរូបនេះ ត្រូវដកចេញពីតំណែងហើយ ដោយដាក់ជំនួសលោកវេជ្ជបណ្ឌិត ទុ បារាំង ឡើងជាប្រធានមន្ទីរពេទ្យវិញ ។ នេះបើយោងតាមការបញ្ជាក់របស់ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២១ នេះ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក វេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ក្រោយពីមានករណីខ្វះទំនួលខុសត្រូវក្នុងការគ្រប់គ្រងរបស់លោកប្រធានមន្ទីរពេទ្យខេត្តមិត្តភាព កម្ពុជា-ជប៉ុន មង្គលបូរី រួចមកបានបើកកិច្ចប្រជុំក្រុមប្រឹក្សាវិន័យ ហើយបានបោះមតិស្ទាបស្ទង់ផ្គូរផ្គងស្នើសុំជាបេក្ខជនត្រូវធ្វើជាប្រធានថ្មី ក្នុងនោះមតិភាគច្រើនបានស្នើសុំផ្តល់ទំនុកចិត្តដល់លោកចក្ខុបណ្ឌិត ទុ បារាំង អនុប្រធានឲ្យឡើងជាបេក្ខជនប្រធានថ្មី ។