ប្រទេសសំណាង ! គុយបា ក្លាយជាប្រទេសដំបូងគេក្នុងពិភពលោក ដែលចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកុមារមានអាយុ ២ឆ្នាំឡើងទៅ

311

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ឡាហាវ៉ាន)៖ គុយបា នៅថ្ងៃចន្ទសប្ដាហ៍នេះបានក្លាយជាប្រទេសដំបូងគេនៅក្នុងពិភពលោក ដែល​ចា​ក់​វ៉ាក់​សាំ​​ង​ប​ង្កា​រ ​កូ​វី​​ដ​១៩ លើកុមារមានអាយុចាប់ពី២ឆ្នាំ ឡើងទៅ ដោយប្រើប្រាស់វ៉ាក់សាំងផលិតនៅក្នុងស្រុក ដែលមិនទាន់ត្រូវបានទទួលស្គាល់ដោយអង្គការ WHO នៅឡើយទេ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៧ ខែកញ្ញា ឆ្នាំ២០២១។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការចាក់វ៉ាក់សាំងខាងលើធ្វើឡើង នៅក្រោមផែនការដែលរដ្ឋាភិបាលគុយបា ចង់ចាក់វ៉ាក់សាំងជូនកុមារគុយបាទាំងអស់ ឱ្យបានមុនការបើកសាលារៀនឡើងវិញ ក្រោយបិទទ្វារចាប់តាំងពីខែមីនា ឆ្នាំ២០២០មក។ អាជ្ញាធរសុខាភិបាលគុយបា បានចាប់ផ្ដើមយុទ្ធនាការ​ចា​​ក់​​វ៉ា​​ក់​​​សាំ​​ង​​ប​​ង្កា​រ​ដោ​យប្រើប្រាស់វ៉ា​ក់​សាំ​ង ​កូ​វី​ដ​​១៩ ផលិតនៅក្នុងស្រុករបស់ខ្លួនឈ្មោះ Abdala និង Soberana កាលពីថ្ងៃសុក្រសប្ដាហ៍មុន លើកុមារមានអាយុចាប់ពី ១២ឡើងទៅ។ ដោយឡែក នៅថ្ងៃចន្ទសប្ដាហ៍នេះ គុយបាបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងលើកុមារមានអាយុចាប់ពី ២ឆ្នាំ ដល់១១ឆ្នាំ នៅក្នុងខេត្ត Cienfuegos។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា បច្ចុប្បន្ន បណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោកកំពុងចា​ក់វ៉ា​ក់​សាំ​​​ងបង្ការ ​កូ​វី​ដ​១​៩​ លើកុមារមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ ហើយក្នុងនោះចិន អេមីរ៉ាតអារ៉ាប់រួម និងវេណេស៊ុយអេឡា ក៏បានប្រកាសថាពួកគេមានផែនការចាក់វ៉ាក់សាំងលើកុមារមានអាយុ ២ឆ្នាំឡើងទៅដូចគ្នាដែរ។ ប៉ុន្តែ គុយបាបានចាប់ផ្ដើម ធ្វើបែបនេះមុនគេ៕