ដំណឹងបន្ទាន់ ! ក្រសួងធានធានទឹក ព្រមាន​ថា រាជធានី​-​ខេត្ត​ចំនួន​៦ អាច​ប្រឈម​ជំនន់​ទឹកភ្លៀង ដោយសារ​មាន​ឥទ្ធិពល​ ៤ នេះ

1375

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ភ្នំពេញ)៖ នៅយប់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងធនធានទឹក បានបញ្ចាក់ថា បន្ទាប់ពីបានធ្វើការពិនិត្យ និងតាមដានជាប្រចាំ លើស្ថានភាពអាកាសធាតុរួចមកឃើញថាចាប់ពីថ្ងៃទី ៦-១១ ខែកញ្ញា ឆ្នាំ២០២១ អាកាសធាតុក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈប្រែប្រួលគួរឱ្យកត់សម្គាល់ ។ មូលហេតុដោយមានឥទ្ធិពលកើតឡើងបួនស្របគ្នានោះគឺ :
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– ជ្រលងសម្ពាធទាបឥណ្ឌា
– ប្រព័ន្ធសម្ពាធទាប (ITCZ) អូសកាត់លើកម្ពុជា
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

– សម្ពាធទាប១០០៦ហិតូប៉ាស្កាល់នៅចំពីលើ
– ខ្យល់សមុទ្រ Breeze និងបក់ចូលមកលើផ្ទៃដី បង្កើតជាពពកក្រាស់ៗ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លក្ខណ:បែបនេះ ធ្វើឱ្យអាកាសធាតុ នៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី៦-១១ ខែកញ្ញានឹងមានស្ថានភាពដូចខាងក្រោម ៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១- តំបន់វាលទំនាប ៖ ផ្ទៃមេឃអួរអាប់ មានពពកច្រើនមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរ ក្នុងកម្រិតពីបង្ហូរទៅខ្លាំង ។ និងអាចប្រឈមនិងជំនន់ទឹកភ្លៀង Flash Floods នៅខេត្តបាត់ដំបង ខេត្តពោធិសាត់ ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ។
២- បណ្តាខេត្តនៅតំបន់តាមតំបន់ខ្ពង់រាបជួរភ្នំដងរែង និងជួរភ្នំក្រវាញ៖ ផ្ទៃមេឃអួរអាប់មានពពកច្រើន អ័ព្ទផ្សែងមានភ្លៀង ផ្គរ រន្ទះ ផ្លេកបន្ទោរក្នុងកម្រិតពីបង្កទៅច្រើនរាយថ្វាយស្ទើរគ្រប់ទីកន្លែង ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣- តំបន់មាត់សមុទ្រ និងផ្ទៃសមុទ្រផ្ទៃ ៖ មេយអាប់អួរ មានពពកច្រើន អ័ព្ទផ្សែងមានភ្លៀងផ្គរ រន្ទះផ្លេកបន្ទោរក្នុងកម្រិតពីបង្គួរទៅខ្លាំងនិងមានខ្យល់កន្ត្រាក់មានល្បឿនមធ្យមជាមួយរលកសមុទ្រមានកម្ពស់មធ្យម។និងអាចប្រឈមនិងជំនន់ទឹកភ្លៀងនៅខេត្តកោះកុង និងខេត្តព្រះសីហនុ ។ ដោយឡែកនៅតាមបណ្តាកោះអាចប្រឈមទៅនិងបាតុភូតរលកព្យុះសមុទ្រ Storm Surge ។
៤- ស្ថានភាព នៃទឹកទន្លេមេគង្គ ៖ បន្តឡើងជាបន្តបន្ទាប់ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាស្រ័យស្ថានភាពដូចបានជម្រាបជូនខាងលើសូមសាធារណជន និងប្រជានេសាទអ្នកដំណើរទាំងអស់មានការប្រុងប្រយ័ត្នពីការប្រែប្រួលអាកាស ដែលនឹងអាចកើតមានឡើងជាយថាហេតុ ៕