ចង់កែទិន្នន័យអត្តសញ្ញាណបណ្ណ លែងពិបាកហើយ អាចទៅ២កន្លែងនេះបានមិនអស់លុយនោះទេ

1598

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានជូនដំណឹងដល់សាធារណជន ដែលមានបំណងស្នើសុំកែតម្រូវ ឬធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានសាមីខ្លួន ឬអាណាព្យាបាល ឬញាតិដែលរស់នៅក្នុងផ្ទះជាមួយ អាចទៅដាក់ពាក្យស្នើសុំកែតម្រូវ ឬមោឃភាពទិន្នន័យអត្រានុកូលដ្ឋានរបស់ខ្លួន នៅទីតាំងចំនួន២ដូចខាងក្រោម។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. នាយកដ្ឋានអត្រានុកូលដ្ឋាន នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដែលមានអាស័យដ្ឋាននៅផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ទល់មុខបុរីប៉េងហួត បឹងស្នោរ)។

២. សាលាក្រុង ស្រុក ខណ្ឌ នៃទីតាំងដែលបញ្ជីអត្រានុកូលដ្ឋានរបស់សាមីខ្លួនបាននឹងកំពុងរក្សាទុក។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជំរាបថាអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបានប្រាប់ Sabay ថា ការកែប្រែទិន្នន័យអត្តសញ្ញាណបណ្ណ មិនតម្រូវឲ្យបង់ប្រាក់នោះទេ ។ ទាក់ទងនឹងរយៈពេលនៃការកែតម្រូវទិន្នន័យអត្តសញ្ញាណ អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានលើកឡើងថា តាមធម្មតា ប្រសិនបើប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តចង់ស្នើកែប្រែទិន្នន័យ ត្រូវប្រើរយៈពេល ២០ ថ្ងៃ ឯអ្នករស់នៅរាជធានីប្រមាណជា ១០ថ្ងៃ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្ដែ រយៈពេលនេះអាចយូរជាងនឹង ដោយសារតែ ក្រុមការងារត្រូវការផ្ទៀងផ្ទាត់ឯកសារច្រើនទៅតាមសាមីខ្លួន ស្របពេលអ្នកមកស្នើសុំកែច្រើនដែរ។ ទន្ទឹមនេះប្រសិនបើចង់កែឈ្មោះ ឬធ្វើថ្មីក្នុងសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ប្រជាពលរដ្ឋអាចទៅកែតម្រូវនៅ នគរបាលប៉ុស្តិ៍រដ្ឋបាល ដែលខ្លួនរស់នៅ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដើម្បីអាចកែតម្រូវ និងធ្វើថ្មីបាន ត្រូវភ្ជាប់មកជាមួយឯកសារដូចខាងក្រោម៖

ប្រភព៖ Sabay News