ដោះស្រាយវិបត្តិកូវីដមិនមានប្រសិទ្ធភាព នាយករដ្ឋមន្ត្រីជប៉ុន សម្រេចចិត្តលាលែងចេញពីតំណែង

216

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Yoshihide Suga) បានប្រកាសថា រូបលោកនឹងលាលែងចេញពីតំណែងនៅក្នុងពេលឆាប់ៗ។ ការប្រកាសនេះបានកើតមានឡើង ខណៈលោក Suga ត្រូវបានគេមើលឃើញថា ទើបតែកាន់តំណែងបានត្រឹមមួយឆ្នាំប៉ុណ្ណោះ ហើយប្រជាប្រិយភាពរបស់លោក ក៏ធ្លាក់ចុះខ្លាំងផងដែរ ចំពោះមុខវិបត្តិ កូវីដ-19 ដែលកាន់តែរីកធំឡើងៗនៅជប៉ុន។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយកាសែត Financial Times នាព្រឹកថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីការប្រកាសនៅថ្ងៃសុក្រនេះថា នឹងលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីជប៉ុន លោក Suga ក៏បានបញ្ជាក់បន្ថែមទៀតថា លោកនឹងមិនឈរឈ្មោះបោះឆ្នោត ជាប្រធានគណបក្សកាន់អំណាច (LDP) ម្តងទៀត ដែលគ្រោងធ្វើឡើងនៅចុងខែកញ្ញានោះឡើយ។ យោងតាមគណបក្ស LDP អ្នកដែលឈ្នះក្នុងការប្រកួតយកតំណែង ជាប្រធានបក្សកាន់អំណាចមួយនេះ នឹងត្រូវដឹកនាំបក្សទាំងមូល ទៅចូលរួមការបោះឆ្នោតសកល ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញការប្រកាសលាលែងចេញពីតំណែងនេះដែរ អគ្គលេខាធិការនៃបក្សកាន់អំណាចនៅជប៉ុន (LDP) លោក តូស៊ីហ៊ីរ៉ូ នីកៃ (Toshihiro Nikai) បានលើកឡើងយ៉ាងដូច្នេះថា «និយាយដោយត្រង់ទៅ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល… ប៉ុន្តែខ្ញុំជឿជាក់ថា នេះជាការសម្រេចចិត្ត ដែលលោកនាយករដ្ឋមន្ត្រីត្រូវតែធ្វើ បន្ទាប់ពីការពិចារណាដោយប្រុងប្រយ័ត្ន ហើយយើងទាំងអស់គ្នា ក៏បានទទួលយកការសម្រេចចិត្តនេះរួចហើយដែរ…»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ការសម្រេចចិត្តលាលែងចេញពីតំណែងដោយលោក Suga បានកើតមានឡើង ក្រោយការស្ទង់មតិមួយបង្ហាញថា ប្រជាប្រិយភាពរបស់លោក បានធ្លាក់ចុះមកនៅក្រោម ៣០%។ បញ្ហាធំបំផុតដែលធ្វើឲ្យប្រជាប្រិយភាពលោក Suga ធ្លាក់ចុះនោះ គឺការដោះស្រាយវិបត្តិ កូវីដ19 មិនមានប្រសិទ្ធភាព។ យ៉ាងណាក៏ដោយ ពេលវេលាជាក់លាក់នៃការលាលែងតែម្តងនោះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ ប៉ុន្តែការសម្រេចចិត្តរបស់លោក Suga ត្រូវបានគេមើលឃើញថា ជាការបើកផ្លូវឲ្យគណបក្ស LDP ស្តារមុខមាត់ឡើងវិញ ចំពោះមុខការបោះឆ្នោតសកល ដែលជិតនឹងមកដល់៕