ល្អណាស់ ! ស្ថានភាពអ្នកជំងឺកូវីដ-១៩ ដែលកំពុងព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិក បានថយចុះច្រើន

1246

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្ថានភាពអ្នកជំងឺកូវីដ-១៩ ដែលកំពុងព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិក បានថយចុះយ៉ាងច្រើន ខណៈបន្ទាប់រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ ការពារយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ដ៏កាចសាហាវនេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមនី្ទរពេទ្យកុមារជាតិ និងជាអ្នកគ្រប់គ្រងរៀបចំមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលបាននិងកំពុងព្យាបាល នៅពហុកីឡដ្ឋានជាតិអូឡាំពិក បានឲ្យដឹងថា សព្វថ្ងៃនេះមណ្ឌលថែទាំនិងព្យាបាលជំងឺកូវីដ-១៩ នៅពហុកីឡដ្ឋានជាតិអូឡាំពិក គឺបានថយចុះ គឺមានអ្នកជំងឺព្យាបាលជាងបីពាន់នាក់ឥឡូវនេះ នៅសល់តែជាងមួយពាន់នាក់ប៉ុណ្ណោះ ។ លោកបានបញ្ជាក់ថា មួយរយៈចុងក្រោយនេះ ជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាបានថយចុះ ដោយមានកត្តាចំនួន២ គឺទី១ . ប្រជាជនបានចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងប្រជាពលរដ្ឋយើងបានសហការបានល្អប្រសើរ គោរពនូវវិធានការ របស់រាជរដ្ឋាភិបាល គឺ៣កុំ ៣ការពារ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

« អ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅពហុកីឡដ្ឋានជាតិអូឡាំពិកអត្រាគឺមានការថយចុះពីជំងឺកូវីដ១៩ កាលពីមុនយើងកើនជាង៣ពាន់នាក់ឥឡូវនៅសល់ត្រឹមតែ១ពាន់នាក់ ជំងឺស្រាលក៏ថយចុះ ជំងឺធ្ងន់ក៏មានការថយចុះកត់ជាសម្គាល់ ។ បញ្ជាក់ថាការងាររបស់យើងនេះធ្វើការទប់ស្កាត់ជំងឺកូវីដ១៩បានលក្ខណៈល្អប្រសើរ ជាពិសេសក្នុងមជ្ឈដ្ឋានរាជធានីភ្នំពេញរបស់យើង នៅតាមបណ្តាលខេត្តក៏មិនសូវមានការស្ទុះខ្លាំងផងដែរ។ ប៉ុន្តែពួកយើងមិនភ្លេចខ្លួនបានទេ វីរុសកូវីដ១៩វាអត់ភ្លេចយើងទេ ជាពិសេសមេរោគបំប្លែងថ្មី ដែលតា ដែលមានលក្ខណៈចម្លងលឿននៃអត្រាលើស៣ទៅ៤ដងពីវីរុសកូវីដ១៩ធម្មតា» ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្ដម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ក្នុងរយៈពេល២ទៅ៣សប្តាហ៍ចុងក្រោយនេះស្ថានភាពជំងឺកូវីដ-១៩នៅរាជធានីភ្នំពេញបានថយចុះយ៉ាងខ្លាំង ដែលជាសញ្ញាដ៏ល្អមួយ ដើម្បីបើករាជធានីភ្នំពេញឱ្យមកជាធម្មតាវិញ ទាំងវិស័យទេសចរណ៍និងការបើកសាលារៀនឡើងវិញ ស្របទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឯកឧត្តមបានលើកឡើងថា ការថមថយនៃឆ្លងជំងឺកូវីដ-១៩នេះ ពិតជាបានមកពី ការស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋ របស់សម្តេចតេជោហ៊ុន សែន និងការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនិងអនុគណៈកម្មការទាំង៣ ។ ឯកឧត្ដមឃួង ស្រេង បន្តថា យើងបានអនុវត្តការងារ លើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នេះ បានល្អប្រសើរហើយ ដោយពីមុនមានអ្នកជំងឺកូវីដ-១៩ កើតមានច្រើន ចំណែកអ្នកស្លាប់ក៏ច្រើនដែលគឺរហូតដល់ពី៣០នាក់ក្នុងមួយថ្ងៃ ប៉ុន្តែមកដល់ពេលនេះ គឺថយមកនៅត្រឹម៦នាក់ឬ២នាក់ប៉ុណ្ណោះ ក្នុង១ថ្ងៃ។ ដែលនេះជាមោទកភាពរបស់យើងទាំងអស់គ្នា ដែលយើងត្រូវតែខិតខំប្រឹងប្រែងបន្តទៀត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរបាយការណ៍រាធានីភ្នំពេញបានបង្ហាញថា លទ្ធផលនៃការឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេល២,៣សប្តាហ៍ចុងក្រោយនេះគឺថយចុះ ពោលគឺក្នុងចំនួនមនុស្ស ១៨៩៨នាក់ ដែលត្រូវយកសំណាក រកឃើញមានវិជ្ជមានកូវីដ-១៩ ចំនួនតែ ២៨នាក់ប៉ុណ្ណោះ ស្មើនឹង ៣,៥៦% ៕