ហួសចិត្ត ! ចៅអធិការវត្តនៅថៃ បោះមេហៅព្រះសង្ឃមក​ផឹ​ក​​ស៊ី អាំងសាច់ នៅពីមុខបដិមាព្រះពុទ្ធ

218

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសថៃ​៖ កាលពីយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ ប៉ូលីសនៅប៉ុស្តិ៍នគរបាល Phuping Ratchaniwet ខេត្តឈៀងម៉ៃ បានចូលវាយឆ្មក់ចាប់ខ្លួនព្រះចៅអធិការមួយរូប រួមទាំងព្រះសង្ឃចំនួន៧នាក់ទៀត ពាក់ព័ន្ធនឹងករណីបើកវ​ង់ផឹ​ក​​ស៊ី ​អាំ​ង​សា​ច់ ឆា​ន់​ធ្វើ​​ព្រ​ងើ​យ នៅពីមុខបដិមាព្រះពុទ្ធ ដោយគ្មានកោ​ត​ក្រែ​ងពីសីល​ធម៌ប្រតិបត្តិក្នុងពុទ្ធសាសនាឡើយ ហើយការបើកវ​ង់​ផឹ​ក​នេះគឺស្របពេលដែលប្រទេសថៃ កំពុងដាក់បម្រាមហាមឃាត់មិនឲ្យមានការជួប​ជុំ​សេ​ព​គ្រឿ​ង​ស្រ​វឹ​ង ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំ​ងឺ​កូ​វី​ដ​-១៩។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីប្រជាជនរស់នៅក្បែរវត្តប៉ានសៅ ស្ថិតនៅក្នុងឃុំស៊ូថេបស្រុកមឿង ខេត្តឈៀងម៉ៃ ប្រទេសថៃ ប៉ូលីសបានឲ្យដឹងថា ការបើកវ​ង់​ផឹក​​ស៊ីនេះគឺដឹកនាំដោយព្រះចៅអធិការវត្ត ដែលនៅក្នុងនោះយើងឃើញមានស្រា​បៀ​រ រួមជាមួយសាច់​ជ្រូក​ឆ្ងាញ់ ដោយជារឿយៗនៅ​ពាក់កណ្តាលយប់នៅខាងក្នុងវត្ត ព្រះចៅអធិការវត្តរូបនេះតែងតែបើក​វង់​ផឹ​ក​ស៊ី​​ដោយមិនខ្លា​ចច្បាប់ ហើយមិនខ្វល់ពីសំដីរបស់អ្នកភូមិទេ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅពេលប៉ូលីសល្បាតមកដល់ពួកគេបានរកឃើញក្រុមព្រះសង្ឃ៦អង្គ និងឧបាសក១នាក់ កំពុងអង្គុយ​ផឹ​ក​ស្រា ហើយភ្លាមៗនោះប៉ូលីសក៏បានទាក់ទងទៅខាងគ្រូពេទ្យជួរមុខ ដើម្បីធ្វើការយកសំណាក ហើយសម្រេចបញ្ជូនព្រះសង្ឃទាំងអស់គ្នានោះទៅប៉ុស្ដិ៌ប៉ូលីសបន្តដើម្បីចាត់ការតាមនីតិវិធីច្បាប់ រួមទាំងច្បាប់ក្នុងសាសនាផងដែរ ៕