សូមប្រយ័ត្ន! កូវីដបំប្លែងថ្មី «Delta» ឆ្លងរាលដាលដល់សង្កាត់ស្ទឹងមានជ័យ១ រកឃើញអ្នកឆ្លងចំនួន…

1010

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ នៅយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ បានឲ្យដឹងថា ករណីកូវីដ «ដែលតា» បានឆ្លងលើពលរដ្ឋស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិទ្រា២ ចំនួន២នាក់ នៅភូមិទ្រា៣ ចំនួន១នាក់ និងនៅភូមិមានជ័យ ចំនួន១នាក់ ហើយក្រុមការងារសង្កាត់ស្ទឹងមានជ័យទី១ ចុះបិទទីតាំងទាំងយប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជ្ញាធរបញ្ជាក់ថា វិធានការបន្ទាប់ គឺរង់ចាំក្រុមគ្រូពេទ្យ ចុះពិនិត្យយកសំណាក ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ សូមបងប្អូន ដែលរស់នៅតំបន់បន្ទប់ជួល ដែលមានហានិភ័យខ្ពស់ ចូលរួមពិនិត្យសំណាកទាំងអស់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៤៥៥នាក់។ អ្នកជំងឺចំនួន៣២៨នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៣នាក់។ គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៩៣ ៥១០នាក់។ អ្នកជាសះស្បើយសរុបចំនួន៨៩ ១១៤នាក់ និងអ្នកស្លាប់សរុបចំនួន១ ៩១៦នាក់៕