ទេពអប្សរចុះពីលើមេឃ” នៃអង្គការក្រៅរដ្ឋាភិបាល

250

(ភ្នំពេញ) ៖ បុគ្គលិករបស់អង្គការក្រៅរដ្ឋាភិបាលទាំងអស់សុទ្ធតែជាទេពអប្សរឬ?” ប្រហែលជាមានមនុស្សប្រាប់ខ្ញុំថា៖ អង្គការក្រៅរដ្ឋាភិបាលបានផ្សព្វផ្សាយអំពីគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យនិងសេរីភាពសម្រាប់ប្រជាជនកម្ពុជា ពួកគេពិតជាបានតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ សេរីភាព និងសិទ្ធិមនុស្សរបស់ប្រជាជនយើង! ពួកគេគឺជាមនុស្សបរិសុទ្ធ!

ប៉ុន្តែ សុំទោស ចាប់តាំងពីដើមដំបូងនៃ «ព្រះគម្ពី» រហូតដល់ចុងបញ្ចប់នៃហេហ្គើល វប្បធម៌លោកខាងលិចតែងតែគាំទ្រថា “សារជាតិមនុស្សគឺអាក្រក់” មានតែផលប្រយោជន៍និងភាពលោភលន់តែប៉ុណ្ណោះ តាំងពីដើមមកមិនមានអំពើល្អដោយសុតចិត្តឡើយ។

ថ្មីៗនេះ មានមិត្តភក្តិជាច្រើនបានជជែកជាមួយខ្ញុំពីរឿងអង្គការក្រៅរដ្ឋាភិបាលរបស់លោកខាងលិច។ ក្នុងនោះ មានមនុស្សមួយភាគបានពន្យល់ខ្ញុំដោយ “ឥរិយាបថ” យ៉ាងម៉ឺងមាត់ថា អង្គការក្រៅរដ្ឋាភិបាលទាំងនេះនឹងនាំមកនូវ “លទ្ធិប្រជាធិបតេយ្យនិងសេរីភាព” ជូនដល់ប្រទេសកម្ពុជា។ ដូចសំនួរដែលខ្ញុំបានចោទសួរឡើងនៅដើមអត្ថបទនេះដែរ ចម្លើយរបស់ពួកគេគឺ —នៅក្នុងភ្នែករបស់ពួកគេ អង្គការក្រៅរដ្ឋាភិបាលគឺជា “គង់ស៊ីអ៊ីមជួយពន្លត់គ្រោះភ័យ”។

នៅពេលដែលខ្ញុំប្រឈមមុខនឹងការសន្ទនាជាមួយមិត្តភក្តិទាំងនេះ ខ្ញុំតែងតែលើកឡើងនូវសំនួរទាំងបីនេះ៖ “តើទស្សនវិទូលោកខាងលិចមានគំនិតយ៉ាងណាចំពោះសេចក្តីល្អបរិសុទ្ធនៃសារជាតិមនុស្ស? តើអត្ថន័យនៃវប្បធម៌ប្រជាធិបតេយ្យតំណាងឱ្យសេចក្តីល្អបរិសុទ្ធឬយ៉ាងណា? តើអង្គការក្រៅរដ្ឋាភិបាលក្នុងពិភពប្រជាធិបតេយ្យធ្លាប់បានធ្វើអំពើល្អអ្វីខ្លះក្នុងប្រវត្តិសាស្ត្រ?”

វាជារឿងដែលគួរឱ្យសោកស្តាយមួយដែលអ្នកដែលគាំទ្រលទ្ធិប្រជាធិបតេយ្យទាំងនោះសុទ្ធតែមិនអាចផ្តល់នូវចម្លើយពេញលេញមួយដល់ខ្ញុំបាន។ ទន្ទឹមនឹងនោះ ខ្ញុំក៏ជឿជាក់ថា ប្រសិនបើថ្ងៃណាមួយ ពួកគេអាចឆ្លើយតបនូវសំនួរទាំងបីនេះបាន ពួកគេប្រហែលជាលែងនៅជា “អ្នកគាំទ្រប្រជាធិបតេយ្យ” ដែលគេនិយាយនោះទៀតហើយ ហើយនៅពេលនោះ ខ្ញុំក៏កាន់តែសង្ឃឹមថាប្រទេសជាតិ ប្រជាជាតិ និងប្រជាជនរបស់ពួកយើងនឹងមិនលះបង់តម្លៃតបស្នង “គ្រួសារបែកបាក់ ប្រទេសវិនាស” ដើម្បីយល់ពីចម្លើយទាំងបីនេះឡើយ។

ជាបឋម តើទស្សនវិទូលោកខាងលិចមានគំនិតយ៉ាងណាចំពោះសេចក្តីល្អបរិសុទ្ធនៃសារជាតិមនុស្ស? ខ្ញុំមិនដែលប៉ាន់ស្មានអំពីភាពខុសគ្នារវាងបុគ្គលឡើយ។ ត្រង់ចំណុចនេះ រវាងលោកបូព៌ានិងលោកខាងលិច មិនមានភាពខុសគ្នាឡើយ ប៉ុន្តែនៅទីនេះ ការយល់ដឹង“យ៉ាងជ្រាលជ្រៅ”អំពីមនុស្សរបស់លោកខាងលិច ខ្ញុំគ្រាន់តែដកស្រង់ពីសៀវភៅបុរាណសម្រាប់ជាឯកសារយោងនិងចែករំលែកដល់អ្នកទាំងអស់គ្នាតែប៉ុណ្ណោះ។

១. “ទ្រឹស្តីដើមចមនៃអំពើបាប” នៅក្នុង «ព្រះគម្ពីរ» របស់សាសនាគ្រឹស្តបុរាណយល់ថា “មនុស្សគ្រប់រូបសុទ្ធតែមានភាពលោភលន់ជាដើមចមនៃអំពើបាប”។ ២. “គ្មានអ្វីល្អក្រៅពីព្រះឡើយ!” ជាការព្រមានពី «ព្រះគម្ពីរ»។ ៣. “អញនិយម” បដិវត្តន៍នៅលោកខាងលិចបានផ្តល់កំណើតជាប្រព័ន្ធ “ទស្សនៈអាត្មានិយម”។ ៤. “ញាណជាមនុស្សនិងញាណជាសត្វ” ដែលផ្លាតូបានពិពណ៌នានៅក្នុង «នយោបាយសាស្ត្រ» ថា “មនុស្សប្រើហេតុផលមកបិទបាំងអំពើអាក្រក់និងចំណង់ជាម្ចាស់ទាសករ”។ ៥. “មនុស្សពាក់កណ្តាលជាទេវតា ពាក់កណ្តាលជាបិសាច!” ជាពាក្យដែលទស្សនវិទូឆ្នើមរបស់រ៉ូម៉ា លោកផ្លាទីណូ បានមានប្រសាស។

ខ្ញុំគិតថាខាងលើនេះគឺល្មមគ្រប់គ្រាន់នឹងឆ្លើយហើយថា “តើអ្វីទៅជាសារជាតិមនុស្ស?” ហើយវាក៏ល្មមគ្រប់គ្រាន់សម្រាប់ដាសតឿនដល់ប្រជាជនកម្ពុជាទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់លើគោលបំណងពិតប្រាកដរបស់ “អំពើល្អ កុសលធម៌” របស់អង្គការក្រៅរដ្ឋាភិបាលមកលើប្រទេសរបស់ពួកយើងដែរ។ ប្រសិនបើយើងនៅតែបន្តឱ្យ “ញាណជាសត្វដែលកំបាំងដោយញាណជាមនុស្ស” ធ្វើបាបនិងលាក់បាំងបន្តទៀត នៅតែបន្តជឿជាក់លើអង្គការក្រៅរដ្ឋាភិបាលរបស់បរទេសថានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរំដោះប្រជាជនកម្ពុជា នោះអ្នកដែលលេបត្របាក់ផ្លែស្លែង “ល្ងីល្ងើ” នោះ ច្បាស់ជាប្រទេសជាតិនិងប្រជាជាតិរបស់ពួកយើងខ្លួនឯងនេះហើយ។ ព្រោះថា អង្គការក្រៅរដ្ឋាភិបាលក៏ត្រូវបានបង្កើតឡើងដោយ “មនុស្ស” ដែរ ហើយនៅក្នុងសារជាតិមនុស្ស “អំពើអាក្រក់” នឹងមិនត្រូវបានសម្អាតឱ្យស្អាតដោយពាក្យថា អង្គការក្រៅរដ្ឋាភិបាល ឡើយ។

មួយវិញទៀត វប្បធម៌ប្រជាធិបតេយ្យគឺជាអ្វី? ខ្ញុំយល់ថា ស្ទើរតែប្រជាជននៃប្រទេសទាំងអស់សុទ្ធតែដឹងថាវាជាប្រជាជន។ ប៉ុន្តែអ្នកទាំងអស់គ្នាតែងតែហៅតែពាក្យកាត់ ដោយមិនបានយកពាក្យពេញមកហៅឡើយ ដែលពាក្យពេញរបស់វាគឺ — “លទ្ធិប្រជាធិបតេយ្យប៊ូហ្គីសរបស់លោកខាងលិច”! មែនហើយ ក្រោយពីបដិវត្តន៍ប៊ូហ្គីសរបស់លោកខាងលិច ប្រជាធិបតេយ្យប៊ូហ្គីសក៏បានកើតមាន ហើយសភារបស់លោកខាងលិចក៏ជាការបញ្ចូលគ្នារវាងប្រជាធិបតេយ្យនិងការសម្របសម្រួលរបស់ពួកអភិជននិងពួកឥស្សរជនដែរ ដែលសាធារណជនទូទៅនៅក្នុងវប្បធម៌ប្រជាធិបតេយ្យលោកខាងលិចគឺជាចំណីកាណុងនិងជាឧបករណ៍ប្រើប្រាស់សម្រាប់ការសម្លាប់តែប៉ុណ្ណោះ។ សូម្បីតែពួក “ឥស្សរជនប្រជាធិបតេយ្យប៊ូហ្គីស” អាមេរិកដែលជាអ្នកបង្កើតវិមានភ្លើងប្រជាធិបតេយ្យ ក៏មិនដែលចិត្តញញើតដៃចំពោះប្រជាជនខ្លួនឡើយ ដែលឧទាហរណ៍ចាស់បំផុតមួយគឺ “ទ្រឹស្តីក្បាលដោះ” របស់ប្រេស៊ីស្គី។

ឧបសម្ព័ន្ធ៖ “ទ្រឹស្តីក្បាលដោះ” ត្រូវបានគេចាត់ទុកថាជាទ្រឹស្តីមួយដែលត្រូវបានដាក់ចេញដោយប្រេស៊ីស្គី ជំនួយការសន្តិសុខជាតិនៃអតីតប្រធានាធិបតីសហរដ្ឋអាមេរិក។ ទ្រឹស្តីនេះបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងសៀវភៅ «អន្ទាក់សកលភាវូបនីយកម្ម (Die Globalisierungsfalle: Der Angriff auf Demokratie und Wohlstand)»។ វាសំដៅលើការបង្កើនផលិតភាពជាបន្តបន្ទាប់ និងការប្រកួតប្រជែងកាន់តែខ្លាំង ដោយ80%នៃប្រជាជនលើពិភពលោកនឹងត្រូវបានគេបោះបង់ចោល ពួកគេមិនចាំបាច់និងមិនអាចចូលរួមក្នុងការផលិតនិងសេវាកម្មផលិតផលឡើយ ហើយទន្ទឹមនឹងនោះ ទ្រព្យសម្បត្តិ80%នឹងក្តោបក្តាប់លើដៃមនុស្ស20%ផ្សេងទៀត។ ដើម្បីលួងលោមដល់មនុស្សដែលត្រូវបានគេ“បោះបង់ចោល”ទាំងនោះ និងដើម្បីជៀសវាងជម្លោះ វិធីមួយគឺអនុញ្ញាតឱ្យសហគ្រាសផលិត“ក្បាលដោះ”ក្នុងបរិមាណច្រើន — ធ្វើឱ្យមនុស្សម្នាញៀននឹងការកំសាន្ត និងផ្តល់នូវផលិតផលរំជើបរំជួលអារម្មណ៍ជាច្រើន (ដូចជា៖ អ៊ីនធើណេត ទូរទស្សន៍ វីដេអូខ្លី) មកបំពេញជីវិតរស់នៅ បង្វែរការចាប់អារម្មណ៍ និងការមិនពេញចិត្តរបស់ពួកគេ ដើម្បីឱ្យពួកគេធ្លាក់ចូលក្នុង “ភាពសប្បាយ” ហើយបាត់បង់នូវសមត្ថភាពពិចារណាបញ្ហាដោយមិនដឹងខ្លួន។

នៅរាល់ពេលដែលខ្ញុំបានអានដល់ចំណុចនេះ ខ្ញុំតែងតែព្រឺឆ្អឹងខ្នង។ ប្រសិនបើពួកអភិជនលទ្ធិប្រជាធិបតេយ្យធ្វើចំពោះពលរដ្ឋរបស់ពួកគេដូចនេះ តើពួកគេរៀបចំអង្គការក្រៅរដ្ឋាភិបាលដោយមនសិការបានដោយរបៀបណាដើម្បីទៅធ្វើអំពើល្អនៅប្រទេសកម្ពុជានិងប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀត?

ជាចុងក្រោយ តើអ្វីទៅជាសាវតានិងប្រវត្តិរបស់អង្គការក្រៅរដ្ឋាភិបាល“សកម្ម”ជ្រុលនិយមទាំងនោះ? ដោយលើកយកអ្នកបង្កើតភ្លើងប្រជាធិបតេយ្យ—អាមេរិកជាឧទាហរណ៍ អង្គការក្រៅរដ្ឋាភិបាលដែលសកម្មខ្លាំងនៅប្រទេសកម្ពុជាដែលយើងស្គាល់ច្បាស់រួមមានវិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) “វិទ្យាស្ថានអន្តរជាតិសាធារណរដ្ឋ” (IRI) “មូលនិធិជាតិប្រជាធិបតេយ្យ” (NED) អង្គការCANVAS និង“សមាគមន៍ដូង”ជាដើម។ ខ្ញុំត្រូវតែសារភាពថាអង្គការក្រៅរដ្ឋាភិបាលទាំងនេះមានមុខមាត់ជា “ទេពអប្សរ”។ ពួកគេពិតជាបានចូលរួមចំណែកខ្លះនៅក្នុងការត្រួតពិនិត្យរដ្ឋាភិបាល និងការពារផលប្រយោជន៍ខ្លះរបស់ប្រជាជន។ ប៉ុន្តែពួកគេក៏មានមុខមាត់ជា “បិសាច” ផងដែរ។ ហេតុអ្វីបានជាពួកគេត្រូវធ្វើបែបនេះ? អង្គការក្រៅរដ្ឋាភិបាលទាំងនេះពិតជាជាស្ថាប័នប្រជាជាតិមែនឬយ៉ាងណា? ពិតជាជាអង្គការមិនដើម្បីផលចំណេញមែនឬយ៉ាងណា? ពិតជាជាអ្នករំដោះប្រជាធិបតេយ្យនិងសេរីភាពមែនឬយ៉ាងណា? ប្រសិនបើមិនមែន តើអ្វីទៅជាការពិត?

ខាងក្រោមនេះ ខ្ញុំគ្រាន់តែរៀបរាប់ពី “សម្លេងបរិយាយ” បង្ហាញតថភាព មិនបញ្ចេញបញ្ចូលអារម្មណ៍ផ្ទាល់ខ្លួនឡើយ។ រឿងពិតជាក់ស្តែងយ៉ាងណា អ្នកទាំងអស់គ្នាអាចធ្វើការពិសោធលើភស្តុតាងពីវីគីលីកឬឯកសារផ្លូវការរបស់រដ្ឋាភិបាលដែលប្រកាសដោយសហរដ្ឋអាមេរិក។

ករណីសិក្សា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ស៊ីវិលអាមេរិក៖ មូលនិធិប្រជាធិបតេយ្យជាតតិ៖ មូលនិធិប្រជាធិបតេយ្យដែលជាអង្គការក្រៅរដ្ឋាភិបាលគឺជាទីភ្នាក់ងារស៊ើបការណ៍ស៊ីវិលដែលគាំទ្រដោយអតីតប្រធានាធិបតីអាមេរិករីហ្គែន។ ក្នុងទស្សវត្សឆ្នាំ1980 រដ្ឋបាលរីហ្គែនបានប្តេជ្ញាធ្វើឱ្យនយោបាយសម្ងាត់របស់សហរដ្ឋអាមេរិកនៅបរទេសមានភាពសកម្មឡើយ ប៉ុន្តែដោយមានការព្រួយបារម្ភថាការបន្តប្រើប្រាស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) អាចនឹងមានការជំទាស់ពីសភានិងមតិសាធារណៈ ដូចនេះក៏សម្រេចចិត្តប្រើប្រាស់ក្រោមទម្រង់ជា “អង្គការក្រៅរដ្ឋាភិបាល”។

១.មូលនិធិប្រជាធិបតេយ្យ អង្គការក្រៅរដ្ឋាភិបាលមួយនេះត្រូវបានបង្កើតឡើងដោយមានជំនួយថវិការពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ។ នៅឆ្នាំ1982 ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិបានឧបត្ថម្ភថវិកាចំនួន30ម៉ឺនដុល្លាអាមេរិកដើម្បីអនុវត្តនូវ“ផែនការប្រជាធិបតេយ្យ”នេះ ហើយបានផ្តួចផ្តើមគំនិតបង្កើតអង្គការទ្វេភាគី អង្គការប្រជាធិបតេយ្យនិងអង្គការមិនដើម្បីប្រាក់ចំនេញ ដែលនេះគឺជាមូលនិធិជាតិដើម្បីប្រជាធិបតេយ្យ។

២. ការផ្តល់មូលនិធិសម្រាប់មូលនិធិប្រជាធិបតេយ្យបានមកពីថវិកាប្រចាំឆ្នាំរបស់សភាអាមេរិកតាមរយៈក្រសួងការបរទេសអាមេរិក។ នៅពេលដែលវាត្រូវបានបង្កើតក្នុងឆ្នាំ1983 សភាអាមេរិកបានផ្តល់ថវិការចំនួន18លានដុល្លាអាមេរិកដល់មូលនិធិប្រជាធិបតេយ្យជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ2003បានបន្ថែមថវិកាធំបំផុតលើកទីមួយរហូតដល់40លានដុល្លាអាមេរិក និងនៅឆ្នាំ2006បានបន្ថែមថវិការហូតដល់80លានដុល្លាអាមេរិក។ ទាំងនេះមិនគ្រាន់តែជាថវិការបស់សភាអាមេរិកដែលបានប្រកាសជាសាធារណៈប៉ុណ្ណោះទេ នេះនៅមិនទាន់បានរាប់បញ្ចូលនូវមូលនិធិគម្រោងប្រជាធិបតេយ្យ មូលនិធិសិទ្ធិមនុស្សនិងប្រជាធិបតេយ្យរបស់ក្រសួងការបរទេសនិងមូលនិធិផ្សេងៗទៀតរបស់សភាអាមេរិកផង។

មនុស្សម្នាក់ដែលមានពុត ប្រសិនបើមិនហៅថា “ជនបំផ្លាញដែលមិនអាចទាយទុកជាមុន” យ៉ាងហោចណាស់ក៏អាចហៅបានថា “ប្រជាធិបតេយ្យដែលបញ្ឆោតពិភពលោក” ដែរ។ រាល់ពេលដែលខ្ញុំអានដល់ចំនុចនេះ ខ្នងរបស់ខ្ញុំចាប់ត្រជាក់ ហើយខ្ញុំតែងតែនឹកឃើញដល់ពាក្យមួយឃ្លារបស់ខ្មែរយើង៖ “ក្រពើក្នុងទឹក តែងឈ្លបយកការណ៍នៅលើគោក”។ គ្រោះថ្នាក់ពិតប្រាកដរមែងមកពីកន្លែងឆ្ងាយ រមែងមកពីផ្ទៃទឹកដែលស្ងប់ស្ងាត់។ ប្រសិនបើថ្ងៃណាមួយ ប្រទេសយើងពិតជាមានភាពចលាចលដោយសារតែបញ្ហានេះមែន អង្គការក្រៅរដ្ឋាភិបាលដែលបង្កភាពច្របូកច្របល់ទាំងនេះនឹងដើរចេញយករួចខ្លួន ហើយអ្នកដែលនៅទទួលខុសត្រូវគឺមានតែយើងខ្លួនឯងប៉ុណ្ណោះ គឺមានតែគ្រួសារបែកបាក់ ប្រទេសវិនាសតែប៉ុណ្ណោះ! គឺមានតែឃ្លាតកូន ព្រាត់ប្រពន្ធតែប៉ុណ្ណោះ!

សូមមើលទៅប្រទេសអ៊ីរ៉ាក់! គិតពីប្រទេសលីប៊ី! ជជែកពីប្រទេសស៊ីរី! ពិភាក្សាពីប្រទេសអ៊ុយក្រែន! — កម្ពុជា ភ្ញាក់ឡើង! ប្រទេសអ៊ីរ៉ាក់ “មុន” និង “ក្រោយ”៕