អ្នកជំនាញព្រមានថា ជាសះស្បើយកូវីដហើយ ត្រូវចាំ៣០ថ្ងៃក្រោយសិន ចាំរួ​ម​​ភេ​​ទ !!

640

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សមាគមវេជ្ជសាស្ត្រអាមេរិក(AMA) បានរកឃើញថា សំណាក​​​ទឹ​​ក​​កា​​​ម​​ពិតជាមានផ្ទុកវីរុសកូវីដ-១៩ ហើយអ្នកវិទ្យាសាស្រ្តបានផ្ដល់ដំបូន្មានចំពោះអ្នកមានដៃគូរួមភេទ ក្រោយជាសះស្បើយពីជំងឺ គប្បីរង់ចាំមួយរយៈពេលសិន ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះបីជាការស្រាវជ្រាវមុនៗធ្លាប់បង្ហាញថា វីរុសកូវីដ-១៩ មិនចម្លងតាមរយៈ​​ទឹ​ក​​​កា​ម​​ឬការរួ​​​ម​ភេ​​ទ​​ក៏ដោយ ប៉ុន្តែការសិក្សាថ្មីមួយបានព្រមានចំពោះការរួមដំណេកក្នុងកំលុងជាសះស្បើយពីជំងឺនេះ។ ក្នុងនោះក្រុមអ្នកជំនាញបានហាមប្រាមដល់អ្នកជំងឺកូវីដ-១៩ បន្ទាប់ពីជាសះស្បើយភ្លាម ត្រូវតម​​រួ​​ម​​​ភេ​​ទ​​រយៈពេល ៣០ ថ្ងៃ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីការធ្វើពិសោធន៍លើបុរសជនជាតិចិន ៣៨ នាក់ ​​នៅក្នុងខេត្តហេណាន ប្រទេសចិន គេបានរកឃើញសំណាកវីរុស ១៦ ភាគរយក្នុងចំណោមពួកគេ។ ទោះយ៉ាងណា​ តាមការសិក្សាមិនទាន់មានភ័ស្ដុតាងគ្រប់គ្រាន់នៅឡើយថា ក្នុង​​ប្រ​​ដា​​ប់​​​ភេ​​ទ​​​បុរសមានផ្ទុកសំណាកវីរុស តែវាអាចទៅរួចដែលវីរុសអាចចម្លងតាមរយៈពងស្វាស។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្បិតហានិភ័យចម្លងនេះមានតិចតួចពិតមែន ប៉ុន្តែអ្នកស្រាវជ្រាវបានទទូចម្ដងហើយម្ដងទៀតឱ្យរង់ចាំ ៣០ ថ្ងៃបន្ទាប់ពីបានជាសះស្បើយ សឹមរួ​​ម​​ដំ​​ណេ​​ក។ ក្នុងពេលដំណាលគ្នានេះផងដែរ អ្នកជំនាញបានទូន្មានបន្ថែមថា ប្រសិនបើ​​រួ​​ម​​ភេ​​ទ​​ក្រោយ ៣០ ថ្ងៃនោះ ត្រូវប្រើស្រោមអនាម័យដើម្បីធានាសុវត្ថិភាពសុខភាពខ្ពស់ និងបង្ការផលប៉ះពាល់ចំពោះការបង្កកំណើត៕