ចូលរួមត្រេកអរ ! លោក អៀង សុធុល ទទួលវះកាត់បានជោគជ័យពីជំងឺមួយនេះហើយ ….

153

​ភ្នំពេញ ៖ សាស្ត្រាចារ្យ​ផ្នែក​សិល្បៈ​បុ​រណ លោក អៀង សុ​ធុ​ល បាន​សម្រេចការ​វះកាត់​បេះដូង​ជា​លើក​ចុង​ក្រោយ ប្រកប ដោយ​ជោគជ័យ បន្ទាប់​ពី​លោក​ត្រូវ​បាន​ញាំញី​ដោយសារ​ជំងឺ​នេះ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

លោក​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​សហរដ្ឋអាមេរិក ខណៈ​ពេល​ដែល​ជំងឺ​របស់​លោក​ត្រូវ​បាន​តាមដាន និង​ទទួល​ការ​ព្យាបាល​ជា​បន្តបន្ទាប់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​នៅ​ទីនោះ​។

កូនស្រី លោក អៀង ស៊ីធុល បានបញ្ជាក់ថា ការ​វះកាត់​នេះ គឺ​ត្រូវ​វះ​ទ្រូង​ទៅ​តាម​បច្ចេកទេស​របស់​ក្រុម​គ្រូពេទ្យ ដែល​ត្រូវ​សម្រេច​ចុង​ក្រោយ ព្រោះ​ជំងឺ​ឪពុក​អ្នកស្រី ស្ថិត​នៅ​ក្នុង​សភាព​ធ្ងន់ធ្ងរ​។ យ៉ាងណា បន្ទាប់​ពី​ទទួល​ការ​វះកាត់​នោះ​មក រហូត​មក​ទល់​ពេល​នេះ លោកឪពុក​អ្នកស្រី​បាន​សម្រេច​ជោគជ័យ​នៃ​ការ​វះ​ការ​ព្យាបាល​បេះដូង​នេះ​ហើយ ប៉ុន្តែ​លោក​នៅ​មិន​ទាន់​អាច​ដើរ​បាន​នៅឡើយ​ទេ ដោយសារ​ការ​វះកាត់​នោះ​មាន​ទំហំ​ធំ​។

បើ​តាម​អ្នកស្រី មុនីនាថ ថា ប្រសិនបើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ​នោះ​ឪពុក​អ្នកស្រី​អាច​នឹង​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​នៅ​ចុងឆ្នាំ​នេះ ពោល​គឺ​អាស្រ័យ​លើ​ស្ថានភាព និង​សុខភាព​របស់​លោក​៕