ថាមែន !! ក្រោយសម្តេចប្រតិកម្មរឿងប្រដាល់ , មន្ត្រីកីឡា២រូប ត្រូវបានសហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​​ ពិន័យ​ផ្អាក​ការងារ…​

910

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ លោក​ឧត្តមសេនីយ៍ឯក តែម ម៉ឺន ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ បាន​ប្រើ​​ធ​​ម៌​​ក្ដៅ​​ភ្លាម​ៗ​ ដោយ​ចេញ​លិខិត​៣​ច្បាប់​ដូច​ៗ​គ្នា​ក្នុង​ពេល​តែ​មួយ ដោយ​បាន​ផ្អាក​ការងារ​សមាជិក​គណៈកម្មការ​សហព័ន្ធ​កីឡា​គុន​ខ្មែរ និង​ស្នងការ​ប្រកួត​ចំនួន​២​រូប​រយៈពេល​៦ ស​ប្ដា​ហ៍​ដែល​មាន​កំហុសឆ្គង​ក្នុង​ការ​ផ្ដល់​យោបល់​លើ​ការ​កាត់ក្ដី​លើ​ការ​ប្រកួត​រវាង​កីឡាករ​ម៉ឺន មេ​ឃា​ និង​កីឡាករ​ឃឹម បូ​រ៉ា​ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រភពព័ត៌មាន បានឲ្យដឹងថា សហព័ន្ធ​បាន​សម្រេក​ផ្អាក​ការងារ​លោក​មាស សុ​គ្រី ​ដែល​ជា​ស្នងការ​ប្រកួត​នៅ​សង្វៀន​ស៊ី​អិន​ស៊ី​ ​រយៈពេល​៦​ស​ប្ដា​ហ៍​ដោយ​បាន​ចោទ​​ប្រ​កា​ន់​ថា​​លោក​មាន​កំហុសឆ្គង​ក្នុង​ការ​ផ្ដល់​យោបល់​លើ​ការ​កាត់ក្ដី​រវាង​កីឡាករ​ម៉ឺន មេ​ឃា​ និង​កីឡាករ​ឃឹម បូ​រ៉ា​ មិន​ត្រឹមត្រូវ​តាម​បទបញ្ជា​បច្ចេកទេស​នៃ​ការ​ប្រកួត​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ ។ ​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯ លោក​រាម កុសល ​ជា​អាជ្ញាកណ្ដាល​កាត់ក្ដី​កីឡាករ​ម៉ឺន មេ​ឃា​ និង​កីឡាករ​ឃឹម បូ​រ៉ា​ ក៏​ត្រូវ​បាន​​ដា​ក់​​ទ​ណ្ឌ​​ក​ម្ម​រយៈពេល​៤​ស​ប្ដា​ហ៍​ដោយ​គេ​បាន​ចោទ​ថា មាន​កំហុសឆ្គង ធ្វេស​ប្រ​ហែស​ និង​យឺត​​យ៉ាវ​​ក្នុង​ការ​​ព្រ​មា​ន​​ដល់​កីឡាករ​ម៉ឺន មេ​ឃា​ ជា​លើក​ដំបូង​ដែល​ប្រកួត​ខុ​ស​​ប​ច្ចេ​ក​ទេ​ស នៃ​ការ​ប្រកួត​យ៉ាងធ្ងន់ធ្ងរ កាលពី​ថ្ងៃ​ទី​១០​ កក្កដា​ ឆ្នាំ​២០២១ ​នៅ​សង្វៀន​ស៊ី​អិន​ស៊ី​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក​កីឡាករ​ម៉ឺន មេ​ឃា​ ក៏​ត្រូវ​បាន​សហព័ន្ធ​ធ្វើការ​ព្រមាន​ជា​លើក​ទី​១ ដោយ​ចោទ​​ប្រកាន់​ថា​ ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​១០​ជាមួយ​កីឡាករ​ឃឹម បូ​រ៉ា​ ធ្វើ​ឱ្យ​មាន​កំហុសឆ្គង​យ៉ាង​ធ្ង​ន់​ធ្ង​រ មិន​គោរព​តាម​បទបញ្ជា​បច្ចេកទេស​នៃ​ការ​ប្រកួត​ដោយ​គេ​បាន​ចា​ប់​​បោ​ក​​កីឡាករ​ឃឹម បូ​រ៉ា ​រហូត​ដល់​ថ្នា​ក់​​ស​ន្ល​ប់​​នៅ​ត្រឹម​ទឹក​ទី​៣។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​រវាង​ ឃីម​ បូរ៉ា​ និង​ ម៉ឺន​ មេឃា​ កាល​ពី​ថ្ងៃ​ទី១០​ ខែ​កក្កដា​ ឆ្នាំ​២០២១​ នៅ​សង្វៀន​ CNC​ ដែល​ជា​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ខ្សែក្រវាត់​គោ​ជល់​ ទម្ងន់​ ៦០​គីឡូក្រាម​នោះ​គឺ​មាន​ការ​រិះគន់​ជា​ខ្លាំង​ពី​សំណាក់​សម្ដេច​តេជោ​ និង​អ្នក​ទស្សនា​គុន​ខ្មែរ។​ យ៉ាងណា​រឿង​នេះ​បាន​បញ្ចប់​ទៅ​ហើយ​ក្រោយ​សម្ដេច​តេជោ​ស្រែក​ ជា​ហេតុ​ធ្វើឲ្យសហព័ន្ធ​ប្រកាស​ផ្ដល់​ជ័យជម្នះ​ជូន​ទៅ​ ឃីម​ បូរ៉ា​ ទទួល​បាន​ខ្សែក្រវាត់​ អម​ដោយ​ទឹកប្រាក់​ ២០​លាន​រៀលដោយ​គ្មានការប្រកួតអ្វីទៀតទេ។