មិនទាន់អស់ទេ!!!! សមាគមវៀតណាមស្នើឱ្យផ្ដល់ទីតាំងថ្មី និង ថវិការផ្គត់ផ្គង់សម្រាប់ពលរដ្ឋវៀតណាម ដែលត្រូវ បង្ខំឱ្យរុះរើផ្ទះ នោះទៀតដោយសារតែ…..

753

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស៊ឹម ជី ប្រធានសមាគមខ្មែរវៀតណាមបានប្រាប់សារព័ត៌មាននៅថ្ងៃអង្គារ៌ទី៨មិថុនាថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន​នេះ សមាគមបានដាក់លិខិទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីស្នើសុំពន្យារពេលរុះរើសម្រាប់ពលរដ្ឋវៀតណាមប្រហែល១ពាន់គ្រួសារ ដែលកំពុងរស់នៅលើផ្ទះបណ្ដែតទឹកនិងមានបែចិញ្ចឹមត្រីនៅតាមដងទន្លេក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ និងបានស្នើឱ្យសាលាក្រុងគិតគួររកទីតាំងថ្មីសម្រាប់ពលរដ្ឋទាំងនោះ ដើម្បីឱ្យពួកគេអាចបន្តមុខរបរចិញ្ចឹមត្រីបានដូចដើម។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកថា៖«គឺទីមួយ ស្នើរាជធានីភ្នំពេញពិនិត្យឡើងវិញ អំពីរយៈពេលដែលបងប្អូនផ្លាស់ទៅទីតាំងផ្សេង រកពេលវេលាមួយណាដែល​សមស្របបំផុត ដើម្បីឱ្យបងប្អូនត្រៀមលក្ខណៈត្រឹមត្រូវសិន។ ក្នុងរយៈពេលខ្លីអ៊ីចឹងទៅ បងប្អូនមិនអាចរៀបចំលក្ខណៈត្រឹមត្រូវ។ ទី២ យើងស្នើសុំឱ្យសាលារាជធានីភ្នំពេញរកទីតាំងថ្មីឱ្យគាត់ ដើម្បីឱ្យពួកគាត់ចិញ្ចឹមបែត្រីដើម្បីចិញ្ចឹមជីវភាពគ្រួសារ ព្រោះអីភាគច្រើនបងប្អូន បានរស់នៅចិញ្ចឹមជីវភាពគ្រួសារដោយចិញ្ចឹមត្រីជាច្រើនឆ្នាំមកហើយ។ ទី៣ ស្នើឱ្យមានថវិកាដើម្បីជួយផ្គត់ផ្គង់ឱ្យគាត់មានលទ្ធភាពនៅពេលចេញទៅនេះ»។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្តថា ចំពោះទីតាំងថ្មីដែលខាងសមាគមបានស្នើទៅកាន់សាលារាជធានីភ្នំពេញនោះ គឺទីតាំងនៅលើទឹកដដែលដើម្បីអាចចិញ្ចឹមត្រីបាន ដូចជានៅតាមបឹងជាដើម និងមិនធ្វើឱ្យប៉ះពាល់បរិស្ថានទន្លេ និងទៅដល់អ្នកដែលរស់នៅលើគោក ប៉ុន្តែលោក​ថា ខាងសាលារាជធានីភ្នំពេញមិនទាន់បានឆ្លើយតបនៅឡើយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្វីត្បិតឱសាទវាទមួយសប្ដាហ៍ចាប់ពីថ្ងៃទី២មិថុនាបានផុតកំណត់ក្ដី ប៉ុន្តែសាលារាជធានីភ្នំពេញ នៅមិនទាន់ចុះអនុវត្តវិធានការរុះរើផ្ទះបណ្ដែតទឹកនិងបែចិញ្ចឹមត្រីនៅឡើយទេ ស្របពេលមានម្ចាស់ផ្ទះនិងបែចិញ្ចឹមត្រីមួយចំនួនបានស្ម័គ្រចិត្តរុះរើដោយខ្លួន​ឯង​។ អាជ្ញាធរតាមខណ្ឌបានប្រកាសយកថ្ងៃខុសគ្នាដើម្បីប្រើកម្លាំងចុះអនុវត្តវិធានការរុះរើចំពោះអ្នកមិនព្រមរុះរើតាមឱសានវាទមួយ​សប្ដាហ៍ ដូចជារដ្ឋបាលខណ្ឌឫស្ស៊ីកែវ បានប្រកាសចុះអនុវត្តនៅថ្ងៃទី១២មិថុនានេះ៕ប្រភព៖ KhmerNas