លាហើយផ្ទះបណ្តែតទឹក​ !! ឧត្តមសេនីយ៍ ទី ចំរើនកុសល​ គាំទ្រពេញទំហឹង រឿងដែលរដ្ឋបាលរាជធានីភ្នំពេញសម្រេចរុះរើផ្ទះបណ្ដែតទឹកចេញឲ្យអស់ពីទន្លេ

594

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ៖ ឧត្តមសេនីយ៍ ទី ចំរើនកុសល​ បានបង្ហាញជំហរគាំទ្រ ដល់ចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរុះរើផ្ទះបណ្ដែតទឹកតូចៗ សំណង់មិនរៀបរយ ឬបែចិញ្ចឹមត្រី ចេញពីផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឧត្តមសេនីយ៍ ទី ចំរើនកុសល បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំគាំទ្រចំណាត់ការរបស់សាលារាជធានីភ្នំពេញចំពោះឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅលើទឹក ឲ្យរើចេញ និងបញ្ឈប់រស់នៅបែបនេះតទៅទៀត។ ព្រោះអីវាប៉ះពាល់បរិស្ថាន និងគ្មានអនាម័យដល់ទឹកទន្លេ ដោយសារពួកនេះជុះនៅលើទឹករាល់ថ្ងៃ។ ទាំងរូបខ្ញុំ និងប្រជាពលរដ្ឋជាងបីលានអ្នកនៅរាជធានីភ្នំពេញទទួលទានទឹកទន្លេនេះរាល់ថ្ងៃ។”
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០២១ នេះ បានចេញសេចក្ដីជូនដំណឹង ពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹកតួច និងសំណង់មិនរៀបរយ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយសារតែការរស់នៅដូច្នេះបណ្ដាលឲ្យមានការប៉ះពាល់ដល់នាវាចរ​ ប្រព័ន្ធអេកូឡូហ្ស៊ី ពិសេសគឺការប្រើប្រាស់ចំណីត្រី និងបញ្ចេញកាកសំណល់ បន្ទោបង់ពាសវាលកាល ក្នុងទន្លេ ធ្វើឲ្យខូចគុណភាពទឹក និងបំពុលបរិស្ថានជាដើម ៕