
កាលពីថ្មីៗនេះ លោកជំទាវ ខុង ស៉ីលីអាណា ភរិយាលោកឧកញ៉ា ដួង ងៀប និងជា ម្តាយរបស់ព្រះតេជគុណ ឌួង ឆាយ បានចេញមុខ តាមសន្និសីទកាសែត ដែលបានរៀបចំ ដោយបាន ស្នើសុំទាមទារយកទ្រព្យសម្បត្តិពីស្វាមីវិញបន្ទាប់ពីត្រូវស្វាមីលួចលាក់យកទ្រព្យសម្បត្តិរបស់លោកស្រីទៅឲ្យស្រីកំណាន់ រួមទាំងស្វែងរកយុត្តិធម៌ជូនកូនប្រុស (ព្រះតេជគុណ ឌួង ឆាយ) ក្រោយអតីតកូនប្រសារនិងស្វាមីរួមគំនិតគ្នាធ្វើបាប កាលពី ២ថ្ងៃកន្លងទៅនេះ។
មួយគ្នានេះ មហាជនដាក់ការសង្ស័យថា រងើកភ្លើងដែលស្ទើរតែរលត់នោះ ប្រហែលមិនស្ងប់ទេ អាចហ្នឹងមានបន្តទៀត បើម្ខាងៗមិនចេះស្កប់ស្កល់បែបនេះ នៅតែបង្ហោះដៀមដាមឲ្យគ្នាបែបនេះ ព្រោះថ្មីៗនេះ នៅសុខៗស្រាប់តែ ប្អូនស្រីពៅរបស់ព្រះតេជគុណ ឌួង ឆាយ បែរជាបង្ហោះសារ ខ្លឹមសារហាក់ដូចជា សំដៅទៅកាន់អតីតភរិយា បងប្រុសខ្លួន ដេត ម៉ាលីណា ធ្វើឲ្យមហាជនបើកភ្នែកធំ ភ្ញាក់ផ្អើលជាខ្លាំង ដោយរូបនាង បានប្រាប់ឲ្យដឹងថា៖
«គេនិយាយការពិតមិនបាន ត្រឹមសមត្ថភាពថែកូនផ្តល់ពេលវេលាអោយកូនមេីលថែកូនអោយល្អនាក់ឯងគ្មានផង អ្នកខ្លះអន់ខ្លួនឯង គ្មានទាំងសមត្ថភាពរកប្រេនខ្លួនឯង ថាគេនិយាយបន្ទាបវា ហួសចិត្ត ម៉ាស្រុកខ្មែរ នរណាមិនដឹងខ្ញុំបេីកខោអាវ នាងខោអាវដែល ខ្ញុំលក់តែគុជតែគុជដែលនាង ហេីយមួយវិញទៀតប្រេនខោអាវ ទាំង២រាល់ថ្ងៃខ្ញុំទេអ្នកអោយ កុំអីស្មាននាងឯងបាន និយាយអីមិនឈ្នះហៅប្តីមកជួយនិយាយ ខ្ញុំនឹងគ្រួសារដោយសារអាណិតក្មួយទេ
ចង់បញ្ជាក់ខ្ញំមិនបាននិយាយលេីកខ្លួនឯងដេីម្បីបន្ទាបនរណាទេ តែខ្ញំនិយាយអ្វីដែលជាការពិត មានមនុស្សជាច្រេីនគេស្គាល់ខ្ញុំ ពួកគាត់ដឹងច្បាស់ណាស់» ៕