ពូកែណាស់! ស្រ្តីឆ្នើម ២ រូបដំបូងគេនៅកម្ពុជា បានឡើងកាន់តំណែងជាចៅហ្វាយខេត្ត បម្រើពលរដ្ឋ

444

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រាប់ទុកជាប្រវត្តិសាស្រ្តនាសម័យថ្មីមួយ ដែលមានស្រ្តីឆ្នើម ២ រូបដំបូងគេបានកាន់ការជាអភិបាលខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ។ តើអភិបាលខេត្តជាស្រ្តីទាំង ២ រូបដំបូងគេនោះ ជានរណាខ្លះ?
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១-លោកជំទាវ មិថុនា ភូថង

លោកជំទាវ មិថុនា ភូថង គឺជាស្ត្រីវ័យដំបូងបំផុតដែលក្លាយជាអភិបាលខេត្ត ។ លោកស្រី មិថុនា ភូថង បានក្លាយជាអភិបាលខេត្តស្ត្រីដំបូងបំផុតក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដោយលោកជំទាវត្រូវបានព្រះមហាក្សត្រ ដំឡើងតំណែងពីអភិបាលខេត្តជំនួសលោក ប៊ុន លើត តាមរយៈព្រះរាជក្រឹត្យមួយចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០១៧ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនាមជាអភិបាលខេត្តកោះកុង លោកជំទាវបានដឹកនាំកសាងសមិទ្ធផលធំៗជាបន្តបន្ទាប់ ដែលទទួលបានការសាទរយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២-លោកជំទាវ បាន ស្រីមុំ

តាមព្រះរាជក្រឹត្យដែលប្រកាសនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២០ នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានតែងតាំងលោកជំទាវ បាន ស្រីមុំ មានឋាន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ ២ ជាអភិបាលខេត្តប៉ៃលិន ជំនួសលោក ផាន់ ចាន់ធុល ដែលត្រូវបានដំឡើងជា អនុរដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃវិញ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកជំទាវ បាន ស្រីមុំ បានក្លាយជាស្រ្តីខ្មែរទី ២ ដែលបានក្លាយជាអភិបាលខេត្តក្នុងប្រទេសកម្ពុជា ហើយមុនទទួលការតែងតាំងជាអភិបាលខេត្តប៉ែលិននេះ លោកជំទាវគឺជាតំណាងរាស្រ្តប្រចាំខេត្តនេះ ដែលទទួលបន្ទុកចុះជួយប្រជាពលរដ្ឋក្នុងខេត្តយ៉ាងសកម្មតាំងពីឆ្នាំ ២០១៣ រហូតមកដល់បច្ចុប្បន្ននេះ ៕ ប្រភពអត្ថបទ ប្រជាប្រិយ