មិនគួរឲ្យជឿ ! តារាចម្រៀង ស៊ិន ឧត្តមផល្លា ធ្លា​ក់ខ្លួន ឈឺ ធ្ងន់មួយវឹប ប្រែសម្រស់ខ្លាំង គួរឱ្យអាណិតណាស់

108

អ្នកនាង ស៊ិន ឧត្តមផល្លា បច្ចប្បន្នមានជំ ងឺមហា រីកបំពង-ក ដំណាក់កាលចុងក្រោយ បានសុះសាយដល់អ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាចែករំលែកតៗគ្នាប្រកបដោយការត ក់ស្លុត និង ភ្ញាក់ផ្អើលបំផុត បើងាកទៅមើលរូបសម្រស់របស់អ្នកនាង ស៊ិន ឧត្តមផល្លា វិញ ហាក់ប្រែជាស្គមស្គាំង បាក់សម្រស់ខ្លាំងប្រៀបដូចមនុស្សពីរនាក់ផ្សេងគ្នា ។

ថ្មីៗនេះ តាមរយៈរូបថតមួយសន្លឹករបស់អ្នកនាង ស៊ិន ឧត្តមផល្លា ដែលលោក ហេងឡុង បានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថ្មីៗនេះ បង្ហាញឱ្យឃើញថារូបរាងរបស់តារាស្រីខាងលើពេលនេះ ទៅជាសស្លេកស្លាំងគ្មានកម្លាំងកំហែង សម្រស់ក៏ប្រែខុសពីមុនផងដែរ ។

ឃើញស្ថានភាពបច្ចុប្បន្នរបស់អ្នកនាង ស៊ិន ឧត្តមផល្លា បែបនេះហើយ ធ្វើឱ្យមហាជនកាន់តែតក់ស្លុតអាណិតអាសូរចំពោះតារាស្រីរូបនេះយ៉ាងខ្លាំង ។ តែទោះជាបែបនេះ មិត្តភក្ដិទាំងនៅក្នុងចង្កោមសិល្បៈ និង ក្រៅសិល្បៈ ក៏ដូចជាមហាជនជាច្រើននៅតែព្យាយាមលើកទឹកចិត្តឱ្យអ្នកនាងប្រឹងប្រែងតស៊ូយកឈ្នះលើជំ ងឺដ៏កា ចសា ហាវមួយនេះ តាមរយៈការជួយផ្ដល់ជាថវិកាផ្ទាល់ខ្លួនដល់អ្នកនាងដើម្បីព្យាបាលជំ ងឺ ៕