ឥណ្ឌូណេស៊ី សម្រេចបិទជើងហោះពីឥណ្ឌា ក្រោយរកឃើញកូវីដ១៩ បំប្លែងខ្លួនថ្មី មានប្រភពពីឥណ្ឌា

106

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី នៅថ្ងៃចន្ទ ទី០៣ ខែឧសភា ឆ្នាំ២០២១នេះបានប្រកាសពីការរកឃើញវីរុសកូវីដ-19 បំប្លែងខ្លួនថ្មីមានប្រភពដើម នៅប្រទេសឥណ្ឌាចំនួន២ករណី នៅក្នុងរដ្ឋធានីហ្សាការតា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ លោក ប៊ូឌី ហ្គូណាឌី សាឌីគីន (Budi Gunadi Sadikin) រដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូណេស៊ី បានបញ្ជាក់ថាវីរុស កូវីដ-19 បំប្លែងខ្លួនថ្មីចំនួន ២ករណីត្រូវបានរាយការណ៍ក្នុងរដ្ឋធានីហ្សាការតា រីឯវីរុសបំប្លែងខ្លួនថ្មីមួយករណីទៀតមកពីអាហ្វ្រិកខាងត្បូងត្រូវបានរកឃើញនៅលើកោះបាលី។ លោក សាឌីគីនបន្ថែមថាក្រោយការត្រួតពិនិត្យ អាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ីបានរកឃើញថាវីរុស ២ករណីក្នុងរដ្ឋធានីហ្សាការជាវីរុសបំប្លែងខ្លួនថ្មី B1617 ដែលត្រូវបានគេរកឃើញដំបូងក្នុងប្រទេសឥណ្ឌា។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា ឥណ្ឌូណេស៊ីកាលពីសប្ដាហ៍មុន បានសម្រេចចិត្តផ្អាកការចេញទិដ្ឋាការដល់អ្នកដំណើរមកពីប្រទេសឥណ្ឌាជាបណ្ដោះអាសន្ន ខណៈកាលពីថ្ងៃអាទិត្យ ម្សិលមិញម៉ាឡេស៊ី ក៏បានប្រកាសរកឃើញករណីដំបូងនៃវីរុស B1617 ផងដែរ បន្ទាប់ពីដាក់បម្រាមលើជើងហោះហើរមកពីឥណ្ឌា៕