ក្តៅៗ ថៃរកឃើញអ្នកឆ្លងកូវីដ-១៩ «៥៥៩នាក់» នៅថ្ងៃសុក្រនេះ មន្ទីរពេទ្យមួយចំនួន ផ្អាកទទួលការធ្វើតេស្តព្រោះ …

311

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បាងកក៖ តាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post នារសៀលថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ កូវីដ ១៩ នៅក្នុងប្រទេសថៃបានអះអាងថា អ្នកឆ្លងជំងឺនេះរហូតដល់ ៥៥៩នាក់ទៀតត្រូវបានរកឃើញ និងអ្នកជំងឺម្នាក់ទៀត ស្លា ប់ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ មន្ទីរពេទ្យចំនួន ១២ នៅក្នុងទីក្រុងបាងកក នៃប្រទេសថៃ បានសម្រេចផ្អាកទទួលការធ្វើតេស្តរក កូវីដ ១៩ ជាបណ្តោះអាសន្ន ព្រោះតែតម្រូវការនៃការធ្វើតេស្ត បាននិងកំពុងកើនឡើងយ៉ាងគំហុក ដែលជាហេតុនាំឲ្យខ្វះខាតគ្រឿងបរិក្ខាពេទ្យយ៉ាងខ្លាំង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្ទីរពេទ្យចំនួន ១២ នៅទីក្រុងបាងកកដែលបានប្រកាស ផ្អាកទទួលការធ្វើតេស្តរក កូវីដ ១៩ ខាងលើនេះ គឺត្រូវបានធ្វើឡើងតាមរយៈបណ្តាញសង្គម និង App ទូរស័ព្ទ ដោយមន្ទីរពេទ្យខ្លះបានសម្រេចផ្អាកតែពីរទៅបីថ្ងៃប៉ុណ្ណោះ ប៉ុន្តែខ្លះទៀតគឺមិនបានបញ្ជាក់ អំពីពេលថ្ងៃកំណត់ជាក់លាក់ នៃការផ្អាកនោះឡើយ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទីក្រុងបាងកកត្រូវបានគេដឹងថា ជាចំណុចផ្ទុះឡើងនៃរលកថ្មី កូវីដ ១៩ នៅក្នុងខែមេសានេះតែម្តង តាមរយៈក្លឹបកម្សាន្តមួយដែលមនុស្សម្នាក់ បានទៅចូលរួមយ៉ាងកកកុញ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គិតត្រឹមថ្ងៃសុក្រនេះ ប្រទេសថៃមានករណីឆ្លង កូវីដ ១៩ សរុប ៣០,៨៦៩ករណី ក្នុងនោះមានអ្នក ស្លា ប់ ៩៦នាក់ និងជាសះស្បើយឡើងវិញ ២៨,១២៨នាក់៕