ភ្នំពេញ ៖ នៅវេលាម៉ោង៥ល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ យោងតាមការឲ្យដឹងពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា: សំណុំរឿងមន្ត្រីនគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងឈ្មោះ ភឿង ភិរៈ បានបាញ់ទៅលើឈ្មោះ អ៊ូ សុផារ៉ាត់ បណ្តាលឲ្យស្លា.ប់នៅកន្លែងកើតហេតុនៅចំណុចខាងមុខធនាគារ ABA មហាវិថីសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។
ក្រោយពីបានសាកសួរលើឈ្មោះ សឿង ភិរៈ និងបានពិនិត្យភស្តុតាងជាវីដេអូ និងឯកសារពាក់ព័ន្ធនានាក្នុងសំណុំរឿង ព្រះរាជអាជ្ញាបានដោះលែងឈ្មោះភឿង ភិរៈឲ្យមានសេរីភាព ហើយបន្តការស៊ើបអង្កេតលើករណីនេះជាបន្តទៀត។
ដំណឹងដ៏ល្អនេះបានធ្វើឲ្យមហាជនសប្បាយចិត្ត និងពេញចិត្ត ក្នុងនោះលោក ផែន វណ្ណះ បាន Live វីដេអូនិយាយអំពីបញ្ហានេះ ជាពិសេសក៏បានធ្វើការទំនាក់ទំនងទៅកាន់សន្តិសុខ ភឿង ភិរៈ និងបានសួរនាំបន្តិចបន្តួច ជាក់ស្តែង សន្តិសុខកំសត់ បាននិយាយទាំងញ័រៗថា អរគុណ រំភើបណាស់ ដែលប្រជាពលរដ្ឋខ្មែរគាំទ្រ ហើយលោកហាក់ដូចជារស់វិញម្តងទៀតចឹង៕
សូមទស្សនាវីដេអូខាងក្រោមនេះ: