បន្ទាន់បំផុត​ !​ រកឃើញបុគ្គលិកអេស៊ីលីដាម្នាក់សាខា១នេះឆ្លងកូវីដ១៩ សូមបងប្អូនទៅធនាគារការពារផង…

583

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៨ ខែមេសានេះ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ១០៣រូប ដែលជាករណីឆ្លងក្នុងសហគមន៍ រដ្ឋបាលរាជធានីភ្នំពេញ ហើយរដ្ឋបាលរាជធានីភ្នំពេញអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ខាងក្រោម ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​នៅក្នុងចំណោមអ្នកឆ្លងទាំង១០៣នាក់ថ្មីនៅភ្នំពេញនេះ ក្នុងនោះបុគ្គលិកធនាគារ អេស៊ីលីដា ម្នាក់ឈ្មោះ ប្រាក់ សង្វាត ភេទប្រុស អាយុ៣៧ឆ្នាំ បម្រើការនៅធនាគារអេស៊ីលីដា សាខាគីឡូម៉ែត្រលេខ៦ ទីលំនៅដ្ឋានបច្ចុប្បន្នផ្ទះ (ចូលតាមក្លោងទ្វារវត្តច័ន្ទបុរីវង្ស ប្រហែល៤០ម៉ែត្រខាងឆ្វេងដៃ) ផ្លូវប៉េតុង ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូច្នេះបើប្អូនណាធ្លាប់មានប្រស័យទាក់ទងជាមួយនឹងបុគ្គលខាងលើ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបផងដែរថា កម្ពុជាបានរកឃើញករណីវិជ្ជមានកូវីដ១៩ ដំបូងបំផុត កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ហើយគិតរហូតមកដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ បានរកឃើញអ្នកឆ្លងសរុបចំនួន ៣០២៨ នាក់ អ្នកព្យាបាលជាសះស្បើយមាន ១៩១៤ នាក់ និងអ្នកស្លាប់មាន ២៤ នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលមានចំនួន ១០៨៥ នាក់ផងដែរ៕