ភ្នំពេញ ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ សន្តិសុខកំសត់ និងជាមន្ត្រីនគរបាល ឈ្មោះ ភឿង ភីរះ ដែលពាក់ព័ន្ធក្នុងករណី បា.ញ់ យុវជនម្នាក់អោយ ស្លា.ប់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេ ច ដោះ លែ ង ឱ្យឲ្យមាន សេ រី ភា ព វិញហើយ នៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ។
គួរបញ្ជាក់ថា សន្តិសុខខាងលើ មានអាយុ៣៦ឆ្នាំ បម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្ដែដោយសារពេលយប់ទំនេរទើប ទៅបម្រើការងារជាសន្ដិសុខយាមធនាគារ ABA ដែលជាកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែមេសា។ នគរបាលរូបនេះបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៧E1 ផ្លូវ១១៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ
ទន្ទឹងនឹងនេះ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ក៏បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ ពីការដោះលែងមន្ដ្រីនគរបាលឈ្មោះ ភឿន ភិរៈ ឲ្យមានសេរីភាពឡើងវិញ ពាក់ព័ន្ធការ ផ្ទុះ អា វុ ធ បណ្ដាលឲ្យជនម្នាក់ ស្លា ប់ ដើម្បី កា.រ.ពា.រ.ខ្លួន ៕