កាន់តែក្តៅ ! តារាសម្តែងដ៏ល្បី លោក ផេង ថាខុន ត្រូវបានយោធាមីយ៉ាន់ម៉ា ចាប់ខ្លួនហើយ

356

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(អន្តរជាតិ) ៖ ទីភ្នាក់ងារព័ត៌មាន AFP នារសៀលថ្ងៃព្រហស្បតិ៍ ទី០៨ ខែមេសា ឆ្នាំ២០២១​ បានឲ្យដឹងថា តារាសម្តែង និងជាអ្នកចម្រៀងល្បីឈ្មោះមួយរូបផងដែរ នៅមីយ៉ាន់ម៉ាគឺលោក ផេង ថាខុន (Paing Takhon) ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីរូបលោកបានចូលរួមគាំទ្រ ចលនាប្រឆាំងរបបយោធាមីយ៉ាន់់ម៉ា ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កងកម្លាំងយោធាមានគ្នាសរុប ៥០នាក់ និងរថយន្តយោធា ០៨គ្រឿង បានធ្វើដំណើរទៅចាប់ខ្លួនលោក Paing Takhon ដល់លំនៅឋានរបស់លោក ស្ថិតនៅក្នុងសង្កាត់ដាហ្គនខាងជើង (North Dagon) នៃទីក្រុងរ៉ង់ហ្គូន កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកបើតាមបងប្អូនស្រីរបស់លោក Paing Takhon វិញ តារាប្រុសរូបនេះកំពុងមានជំងឺធ្ងន់ស្រាប់ ហើយការចាប់ខ្លួន Takhon ដោយយោធាត្រូវបានធ្វើឡើងដោយស្ងប់ស្ងាត់បំផុត។ ទោះជាបែបនេះក្តី មិនទាន់មាននរណាដឹងថា តើលោក Paing Takhon ត្រូវបានយោធាចាប់ខ្លួនយកទៅទីណាឡើយ ៕