ក្តៅៗ មន្ត្រីប៉ូលិសដែល បា ញ់ ទៅលើជនម្នាក់នៅមុខធនាគារ ABA ត្រូវបានបញ្ជូលទៅតុលាការនៅព្រឹកថ្ងៃទី ០៨ នេះ

332

(ភ្នំពេញ)៖ មន្ដ្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅយប់ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះថា នគរបាលនោះនឹងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកស្អែក ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់។ ប៉ុន្ដែក្នុងនាមជាមន្ដ្រីនគរបាលយុត្តិធម៌ ក៏ទទួលស្គាល់ថា ការផ្ទុះ អា វុ ធ របស់នគរបាលកាលពីយប់មិញ ទៅលើ ជ.ន បែ..ក​​ ថ្នាំ នោះ គឺជាសិទ្ធិការពារខ្លួនដែលធានាដោយច្បាប់។

យ៉ាងណាមិញការសម្រេចយ៉ាងណានោះ គឺអាស្រ័យទៅលើស្ថាប័នតុលាការ ព្រោះមន្ដ្រីនគរបាលយុត្តិមធ៌ គ្រាន់តែបំពេញទៅតាមនីតិវិធីប៉ុណ្ណោះ មិនអាចដោះលែងបាននោះទេ ដោយហេតុថា អំពើនេះជា ប ទ ល្មើ ស ព្រ ហ្ម ទ ណ្ឌ និងបង្កឲ្យមានមនុស្ស ស្លា ប់ ។

សូមបញ្ជាក់ថា មន្ដ្រីនគរបាលដែល បា ញ់ ជន បែ ក ថ្នាំ ម្នាក់ដើម្បីការពារខ្លួនពីការ ចា ក់ ប្រ ហា រ នោះ ត្រូវបានគេស្គាល់ឈ្មោះ ភឿន ភិរៈ អាយុ៣៦ឆ្នាំ បម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្ដែដោយសារពេលយប់ទំនេរទើប ទៅបម្រើការងារជាសន្ដិសុខយាមធនាគារ ABA ដែលជាកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែមេសា ម្សិលមិញ៕