បាត់កូនស្រីជិត២០ឆ្នាំ ! លុះដល់ថ្ងៃមង្គលការរបស់កូនប្រុស ទើបដឹងថា កូនប្រសារស្រីនោះ គឺជាកូនខ្លួនឯង សោះ !

249

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្ត្រីចំណាស់ម្នាក់ដែលចូលរួមពិធីមង្គលការកូនប្រុសរបស់នាងនៅប្រទេសចិន បានរកឃើញថា កូនក្រមុំ គឺជាក្មេងស្រីរបស់គាត់បានបោះបង់ចោលនៅតាមដងផ្លូវកាលពីជាង ២០ ឆ្នាំមុន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីមង្គលការមួយនេះ ស្ថិតនៅទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ កាលពីថ្ងៃទី ៣១ ខែមីនា ម្តាយក្មេករូបនេះ បានរកឃើញសញ្ញាសម្គាល់នៅលើដៃកូនប្រសារថ្មីរបស់នាងដែលស្រដៀងនឹងកូនស្រីដែលបាត់ខ្លួនរបស់នាង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមការ ចុះផ្សាយរបស់សារព័ត៌មានចិនបានអោយដឹងថា ស្ត្រីរូបនោះបានទៅជិតឪពុកម្តាយរបស់កូនក្រមុំដើ ម្បីសួរថាតើពួកគេបានយកកូនស្រីរបស់ពួកគេកាលពីជាង ២០ ឆ្នាំមុនដែរឬទេ? ស្រាប់តែក្រុមគ្រួសារខាងកូនក្រមុំ មានការភ្ញាក់ផ្អើលចំពោះសំណួរនេះ ព្រោះវាជាអាថ៌កំបាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែពួកគាត់បានប្រាប់ កូនក្រមុំនេះគឺជាក្មេងស្រីម្នាក់ ដែលគេបានទុកចោលនៅកណ្តាលផ្លូវតែម្នាក់ឯងតាំងពី២០ឆ្នាំមុន ដូច្នេះហើយទើបពួកគេទើបនាងមកចិញ្ចឹម។ នាងជាកូនក្រមុំ ពិតជាអស់សង្ឃឹមខ្លាំងណាស់ ដែលបានស្គាល់ដឹងថា តាមពិតម្តាយក្មេង គឺជាម្តាយបង្កើតរបស់នាងសោះ ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងរ៉ាវនេះ កាន់តែភ្ញាក់ផ្អើលថែមទៀត គឺកូនកំលោះក៏ត្រូវបានគេយកមកចិញ្ចឹមដែរ ដូច្នេះហើយកូនក្រមុំ និងកូនកំលោះមិនមែនជាបងប្អូនបង្កើតគ្នាឡើយ ហើយពួកគេទាំង២ក៏សម្រេចចិត្តរៀបអាពាហ៍ពិពាហ៍គ្នាតែម្តង។