នៅព្រឹកថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០២១ ក្រសួងធនធានទឹក និង ឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១ ឱ្យបានដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃសម្ពាធទាបឥណ្ឌា និងខ្យល់អាគ្នេយ៍បក់ មកពីសមុទ្រចិនខាងត្បូង ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖
១. បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល
– សីតុណ្ហភាពអប្បបរមា មានពី ២៤ – ២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៣ – ៣៥ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យម ទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះអាចមានភ្លៀងច្រើន ។
២. បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរមា មានពី ២៤ – ២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣៤ – ៣៦ °C
– នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ។
៣. តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២៤ – ២៦ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២ – ៣៤ °C
– នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងសូមបន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាចកើតមាន ជាពិសេសនៅបណ្តាខេត្ត នៅភាគពាយ័ព្យ ៕