បវរកញ្ញាឡាវឆ្នាំ២០២១ លាលែងតំណែងវិញ បន្ទាប់ពីភរអាយុចូលប្រឡង

49

កញ្ញាសុផាវាឌី ផុងសាវ៉ាន់ (Souphavady Phongsavanh) បវរកញ្ញាMiss World Laos2021បានសុខចិត្តប្រគល់ម្កុដបវរកញ្ញាជូនគណៈកម្មការប្រឡងបវរកញ្ញាឡាវនៅក្រុងវៀងចន្ទ វិញកាលពីថ្ងៃអាទិយ្យកន្លងមកនេះ បន្ទាប់ពីនាងទទួលស្គាល់ដឹងខ្លួនឯងថា បានភរអាយុដល់គណៈកម្មការ ពេលចូលប្រឡង។

នាងសុថាវាឌី ពេលចូលប្រឡងប្រាប់ក្នុងប្រវត្តិរូបថាអាយុ២៦ឆ្នាំ តែក្រោយប្រឡងជាប់មកនេះ មានគេបង្ហោះហ្វេសប៊ុកនូវអត្តសញ្ញាណបណ្ណ របស់នាងមានឆ្នាំកំណើត1991(អាយុ៣០)។