អបអរសាទរ ទឹម រដ្ឋា ត្រូវគូស្នេហ៍លុតជង្គង់សុំរៀបការ

243

កម្សាន្ត៖ មុននេះបន្តិច កញ្ញា ទឹម ​រដ្ឋា បានធ្វើអោយមានការភ្ញាក់ផ្អើលទាំងអ្នកគាំទ្រ និងអ្នកនិយមបណ្ដាញសង្គម ដោយកញ្ញាត្រូវបានបុរសជាគូស្នេហ៍ស្រលាញ់គ្នារាប់ឆ្នាំ លុតជង្គង់សុំរៀបការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរកញ្ញា បានបង្ហោះរូបភាពនិងសារដល់អ្នកម្ដាយជាទីស្រលាញ់ផងដែរថា៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«វាស្ទើរតែមិនជឿថាវាអាចកើតឡើងនៅក្នុងជិវិតពិតដូចក្នុងកុនដែលខ្ញុំធ្លាប់តែសម្ដែង តែឥលូវវាបានក្លាយជាការពិតហើយ មនុស្សជាស្រលាញ់ នឹងអ្នកគាំទ្រជាទីគោរពរបស់ខ្ញុំ ហើយនឹងពិភពលោកដ៏ស្រស់ស្អាតអើយ ពេលនេះខ្ញុំបានទទួលការសុំ រៀបការពីម្ចាស់បេះដួងខ្ញុំហើយ Jovany Antonio គាត់នឹងចូលមកធ្វើជាចំនែកនៃជិវិតរបស់ខ្ញុំនិងមើលថែរគ្នាទៅវិញទៅមក
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនសូមអរគុណប៉ា  Tim Vannaដែលអនុញ្ញាតឲបុរស់ម្នាក់នេះមើលថែរកូន ហើយកូនសុំទោសដល់អ្នកម្ដាយ Pan RaNy ដែលកូនមិនអាចមានឪកាសបង្ហាញការពាក់ជញ្ជៀន និងភាពរីករាយបូករួមទាំងសេក្ដីសុខដែលកូនកំពុងមាន ជាមួយដៃគូរអនាគតរបស់កូនដូចដែលម៉ាក់ធ្លាប់ចង់ឃើញឲម៉ាក់បាន
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនមហារសែនសោកស្ដាយនឹងសុំទោសម៉ាក់ដែលរឿងនេះវាកើតយឺតពេល កូនដឹងថាអ្នកម្ដាយនៅតែតាមថែរក្សាកូននឹងក្រុមគ្រួសាររហូតមក អ្នកម្ដាយនៅតែស្ថិតក្នុងបេះដូងកូនជារៀងរហូត»៕