ថ្ងៃអង្គារ ១២ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៦៖៣០ នាទី មានករណី ជ.ម្លោះ ក្នុងគ្រួសារ បង្កឲ្យមានការដុ. តផ្ទះរបស់ខ្លួនឯង នៅចំណុចរមួល ភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
ជនបង្ករជាប្តីចុង ឈ្មោះ ភា ព្រហស្ស និងប្រពន្ធឈ្មោះ ឈុន ស្រីរត្ន (មុំ) ។ មុនពេលកើតហេតុ ប្តីប្រពន្ធមានការឈ្លោះប្រកែកគ្នា ហើយប្តីបានដុ. តផ្ទះរបស់ខ្លួនដែលមានទំហ៊ំ ៧×១២ ម៉ែត្រ ប្រក់ដែក ជញ្ជាំងក្តា ៣ ខ្នង បណ្តាលឲ្យឆេះខូចខាតទាំងស្រុង។
សម្ភារៈខូចខាតរួមមាន៖ ទូរទស្សន៍ សូឡា និងសម្ភារៈប្រើប្រាស់មួយចំនួន សរុបជាទឹកប្រាក់ប្រមាណ ១៥ ០០០ $ ក្រោយពីកើតហេតុ ជនបង្កជាប្តីបានរត់គេចខ្លួនបាត់ កម្លាំងយើងកំពង់តាមស្វែងរក ។ រថយន្តពន្លត់អគ្គីភ័យមិនអាចចេញអន្តរាគមន៍ជួយសង្គ្រោះបានទេ ដោយសារកន្លែងកើត ហេតុនៅឆ្លងទន្លេរមេគង្គ (ត្រោយម្ខាង )៕