សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ! ខណ:មានករណីវិជ្ជមានវីរុសខូវីដ ១៩​ ថ្មីចំនួន​ ៤០នាក់​ និងអ្នកជាសះស្បេីយចំនួន​ ០១នាក់

328

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា , មានករណីវិជ្ជមានវីរុសខូវីដ ១៩​​ ថ្មីចំនួន​ ៤០នាក់​ និងអ្នកជាសះស្បេីយចំនួន​ ០១នាក់ នៅថ្ងៃទី២៣ ខែកុម្ភៈឆ្នាំ២០២១។ សូមកត់សម្គាល់ថា៖ ក្រសួងសូមធ្វើការកែតម្រូវមានដូចខាងក្រោម៖

-មានអ្នកជំងឺជាស្ត្រីចំនួន ០១នាក់ បានប្តូរពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មកសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។

-អ្នកជំងឺចំនួន ០២នាក់ ដែលមិនអាចទាក់ទងបាន និងមិនព្រមមកសម្រាកព្យាបាលនោះត្រូវបាន ក្រុមគ្រូពេទ្យយកមកដាក់សម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រួចរាល់ហើយ។

ក្រសួងសុខាភិបាលបានបញ្ជាក់ថា,ក្នុងចំណោមអ្នកមានខូវីដ ១៩​ថ្មី ៤០នាក់ គឺមានករណីវិជ្ជមានវីរុសខូវីដ ១៩​ ថ្មី ៖ ចំនួន ០២នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរមកពីប្រទេសថៃ) – ស្ត្រីជនជាតិចិន អាយុ ៣៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ – ស្ត្រីជនជាតិចិន អាយុ ២២ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

-មានករណីជាសះស្បើយ ៖ ចំនួន ០១នាក់ ដែលជាអ្នកដំណើរចូលមកកម្ពុជា (មិនមែនជាពលករធ្វើដំណើរ មកពីប្រទេសថៃ) – បុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរ មកពីប្រទេសគុយវ៉ែត បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសខូវីដ ១៩​ចំនួន ០២លើក ត្រូវ បានអនុញ្ញាតឲ្យចេញពីមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

ក្រសួងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី-បុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងប្រទេស ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ ធីតា អង្គការសុខភាពពិភពលោក មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លង សហរដ្ឋអាមេរិក វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងមន្ទីរ ពិសោធន៍នៃមន្ទីរពេទ្យខេត្តសៀមរាប ដែលបានខិតខំបំពេញភារកិច្ចបានល្អប្រសើរបំផុត ក្នុងការជួយពិនិត្យ សុខភាព និងស្រាវជ្រាវរកករណីខូវីដ ១៩​ ព្រមទាំងអ្នកប៉ះពាល់ទាំងអស់កន្លងមក រួមទាំងការដាក់វិធាន ការនានា ដើម្បីទប់ស្កាត់ការចម្លងវីរុសខូវីដ ១៩​ នៅក្នុងប្រទេសកម្ពុជា។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញ យកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤៕