ស្លា ប់ ៧នាក់ ធ្លាក់យន្តហោះធនតូចរបស់កងទព័ជីរៀ នៅក្រុងអាបូចា

43

(ប្រទេសជីរៀ)÷ យន្តហោះដឹកអ្នកដំណើរធុនតូចរបស់កងទព័នៅជីរៀ ជួប ឧ បទ្ធ វ ហេ តុ ធ្លាក់ក្រៅអាកាសយានដ្ឋានក្រុងអាបូចា ព្រោះគ្រឿងយន្តមានបញ្ហា ធ្វើឲ្យមនុស្ស ស្លា ប់ ទាំងអស់៧នាក់។

បើតាមសារព័ត៍មានរ៉យទរ័ រាយការណ៍ពីទីក្រុងអាបូចា ប្រទេសជីរៀ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ថា លោក អៃប៊ិឃុនឡេ ដារ៉ាម៉ូឡេ អ្នកនាំពាក្យកងទព័អាកាសជីរៀថ្លែងថា យន្តហោះដឹកអ្នកដំណើរធនតូចប្រភេទ ប៊ិច ក្រាហ្វ ឃីង អ៊ែរ350អៃ របស់កងទព័ជីរៀ ជួប ឧ បទ្ធ វ ហេ តុ ធ្លាក់ក្រៅអាកាសយានដ្ឋានក្រុងអា បូចា កាលពីថ្ងៃអាទិត្យទី២១កុម្ភៈ ខណៈកំពង់ហោះឡើងពីក្រុង អាបូចា ឆ្ពោះទៅ ខេត្តមីនណា ដែលមានចម្ងាយ១១០គីឡូម៉ែត្រ នៅទិសពាយព្យ៍របស់ក្រុងអាបូចា ដោយយន្តហោះឃើញសញ្ញាគ្រឿងយន្តមានបញ្ហា ទើបប្រញប់រាយការណ៍សុំនាំយន្តហោះ ត្រឡប់មកចុះអាកាសយានដ្ឋាននាទីក្រុង អាបូចាវិញ ប៉ុន្តែត្រូវជួប ឧ បទ្ធ វ ហេ តុ ធ្លាក់តែម្ដង ។

សមត្ថកិច្ចរកឃើញ សា ក ស ព អ្នកស្លាប់ទាំងអស់៧នាក់ នៅលើយន្តហោះមួយគ្រឿងនេះ មេបញ្ជារការកងទព័អាកាសរបស់ជីរៀ បញ្ជារឲ្យស៊ើបអង្កេតរកមូលហេតុនៃការធ្លាក់យន្តហោះលើកនេះជាបន្ទាន់ ៕