ជួយស៊ែរលើកទឹកចិត្ត គ្រូពេទ្យជួរមុខដែលលះបង់ពេលវេលា ចាកចេញពីគ្រួសារ ដើម្បីប្រយុទ្ធប្រឆាំង ខូវីដ-១៩ ទាំងអស់គ្នា !

419

សូមសម្តែងការកោតសរសើរចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានលះបង់ពេលវេលា មិនថាយប់ ឬថ្ងៃ ចាកចោលពីក្រុមគ្រួសារ សាច់ញាតិ មកបំពេញបេសកកម្មយកសំណាក និងព្យាបាលអ្នកជំងឺខូវីដ-១៩ ដែលកម្ពុជាយើងបាន នឹងកំពុងប្រយុទ្ធប្រឆាំង នឹងទប់ស្កាត់ការរីករាលដាលជាសហគមន៍។

ជាក់ស្តែងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងខូវីដ-១៩ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល

ក្នុងកិច្ចការងារ ប្រយុទ្ធប្រឆាំងជំងឺខូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានកំពុងបន្តការងារយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់សំខាន់ៗ ក្នុងទឹកដីរាជធានីភ្នំពេញបន្ថែមទៀត ។