ប្រិយមិត្តប្រាកដជាបានទទួលជ្រាបជាក់ជាមិនខានថា ជីវិតរបស់មនុស្សយើងម្នាក់ៗគឺសុទ្ធតែ មានស្ថានភាពខុសៗគ្នា មាន អ្នកមាន អ្នកមធ្យម និងអ្នកក្រខ្សត់ ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ មានការចែករំលែកតៗគ្នា ជាច្រើននូវរូបភាពរបស់ប្អូនប្រុសម្នាក់ ដែល បានជំនះ តស៊ូ ពីក្មេង ខាត់ស្បែលជើងអោយគេនៅតាមហាងលក់គុយទាវ តស៊ូ រហូតដល់ ទទួលបានការជោគជ័យបែបនេះ ធ្វើអោយមហាជន មានការស្ងប់ស្ងែង និង កោតសរសើរ ជាខ្លាំងនូវ ការខិតខំ តស៊ូប្រឹងប្រែងរបស់ប្អូន រហូត ដល់បានទទួលបានផ្លែ ផ្កាបែបនេះ ។
យោងតាម ហ្វេសប៊ុក Ritheany Chin បានបង្ហាញពីការខិតខំប្រឹងប្រែង របស់ប្អូនប្រុស ពីការប្រឹងប្រែងតស៊ូនៅក្នុងជីវិត។ ម្ចាស់គណនីហ្វេសប៊ុក ខាងលើនេះ បានរៀបរាប់ ថា «ធ្លាប់ជាក្មេង វ៉ៃសារ៉ាស្បែកជេីងតាមហាងគុយទាវ ដោយសារតែមានការតស៊ូ ខិតខំ ប្រឹងប្រែង និង ទំនុកបម្រុងពី លោកអធិការក្រុងកំពង់ចាម ទេីបគាត់ទទួលបានជោគជ័យ ដូចសព្វថ្ងៃ ។ ជូនពរប្អូនប្រុសទទួលបានជោគជ័យក្នុងជីវិត»៕