នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រសួងធនធានទឹក និងឧត្តុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ ព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងស្ថិតក្នុងស្ថានភាពកម្រិតសម្ពាធទាបខ្សោយជាមួយនឹងការបម្រែបម្រួលនៃទិសខ្យល់។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមាមានពី ២២-២៥ អង្សាសេ - សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ អង្សាសេ - មានភ្លៀង ពីផ្សែងក្រូច ទៅខ្សោយ។ ២- បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន្ត៖ -សីតុណ្ហភាពអប្បបរមាមានពី ២១-២៤ អង្សាសេ - សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ អង្សាសេ - មានភ្លៀង ពីផ្សែងក្រូច ទៅខ្សោយ។
៣- តំបន់មាត់សមុទ្រ៖ -សីតុណ្ហភាពអប្បបរមាមានពី ២១-២៤ អង្សាសេ - សីតុណ្ហភាពអតិបរមា មានពី ៣១-៣៤ អង្សាសេ - មានភ្លៀង ពីផ្សែងក្រូច ទៅខ្សោយ។ អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន។ ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។