(ភ្នំពេញ)៖ នៅយប់ថ្ងៃចន្ទ ទី២២ ខែកុម្ភ: ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ណាដែលត្រៀមរៀបចំអាពាហ៍ពិពាហ៍ ពិធីមង្គលការ បើពន្យាបាន គឺសូមពន្យាសិន ។
សម្តេចតេជោ បានបន្ថែមថា ក្នុងករណីដែលមិនអាចពន្យាបានទេ សុំមេត្តាកាត់ បន្ថយចំនួនមនុស្ស ឲ្យនៅតិចបំផុតតាមតែអាចធ្វើទៅបាន ដោយអនុវត្តតាមវិធានការ និងការណែនាំរបស់ក្រសួងសុខាភិបាល ។
គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារពិសេស និង បន្ទា ន់ ជូនជនរួមជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពកូវីដ១៩ ដែលកំពុងរីករាលដាល ខ្លាំ ង នៅកម្ពុជា ប្រមាណជិត១២នាទី នាយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ៕