ឃាត់បាន៣នាក់ហើយ ! យុវជនមួយក្រុមផ្លោះរបងចូល កា ប់ ជនរងគ្រោះដល់ក្នុងផ្ទះបណ្តាលឱ្យ ស្លា ប់ ម្នាក់និងរងរបួសធ្ងន់២នាក់

194

(ភ្នំពេញ)៖ មានករណី ហិ .ង្សា មួយដោយយុវជនមួយក្រុមមានគ្នា៦នាក់ ដ ក កាំ បិ ត ចូល កា ប់ យុវជនមួយក្រុមទៀតដែលកំពុងអង្គុយ ផឹ ក សុី ក្នុងផ្ទះ បណ្ដាលអោយយុវជនម្នាក់ ស្លា ប់ និង ២នាក់ទៀតរងរបួស ធ្ង ន់ នៅវេលាម៉ោង ២២នឹង០០ នាទី ថ្ងៃទី ២១ខែកុម្ភៈ ឆ្នាំ ២០២១នៅចំណុចផ្លូវលំ ក្រុម ១៩ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះទី១មានឈ្មោះ សែម ហេង (របួស ធ្ង ន់ )ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបររត់តុ មានទីលំនៅបច្ចុប្បន្នភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ជនរងគ្រោះទី២ ឈ្មោះ ចឹប ចាន់ឌីន (របួសស្រាល)ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរធ្វើការក្នុងហាងអ៊ីនធឺណិត មានទីលំនៅបច្ចុប្បន្នភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ សម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។និងទី៣ ឈ្មោះ លី តុ ( ស្លា ប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ)ភេទប្រុសអាយុ ២២ ឆ្នាំ មុខរបរជាងពិដាន មានទីលំនៅបច្ចុប្បន្នភូមិស្កូវ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង សពត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

រហូតដល់វេលាម៉ោង២៣នឹង៤០នាទីថ្ងៃខែឆ្នាំដដែលនៅចំណុចរោងកម្មករស្នាក់នៅរបស់បុរីភ្នំពេញផាក ជាប់ផ្លូវជាតិលេខ៦អា ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថ ខណ្ឌជ្រោយចង្វា បានសហការណ៏ជាមួយកម្លាំង អាវុធហត្ថរាជធានីភ្នំពេញបានធ្វើការ ចា ប់ បានជនសង្ស័យចំនួន ៣នាក់ក្នុងចំនោមបក្សពួកចំនួន៦នាក់ដែលធ្វើសកម្មភាព វា យ កា ប់ គ្នា៕