ភូមា៖ ប៉ូលីស បា ញ់ ទៅលើពួកបាតុករដែលបាន ស្លា ប់ ២នាក់ និងរងរបួស៣០នាក់

49

(អន្តរជាតិ)៖ បាតុករ២នាក់ត្រូវបាន ស ម្លា ប់ និងប្រហែល៣០នាក់បានរងរបួស កាលពីថ្ងៃសៅរ៍នៅទីក្រុងម៉ង់ដាឡៃ(Mandalay) នៅភាគកណ្តាលប្រទេសភូមា ដោយសារការ បា ញ់ ពីកងកម្លាំងរក្សាសណ្តាប់ធ្នាប់ក្នុងពេល បា តុ ក ម្ម ប្រឆាំងនឹងរបបយោធា ដែលជាអំពើ ហឹ ង្សា ធ្ងន់ធ្ងរបំផុតចាប់តាំងពីរដ្ឋ ប្រ ហារថ្ងៃទី១ ខែកុម្ភៈនោះមក។

ប៉ូលីសជាច្រើនរយនាក់ត្រូវបានគេដាក់ពង្រាយនៅពេលរសៀលនៅការដ្ឋាននាវាមួយក្នុងទីក្រុងទី២នៃប្រទេសនេះ(Mandalay)(1) ដោយនាំឲ្យមានការភ័យខ្លាចចំពោះការចាប់ខ្លួនបុគ្គលិកដែលប្រមូលផ្តុំប្រឆាំងនឹងរដ្ឋប្រហារនោះ។ ពួកអ្នកតវ៉ាខ្លះបានគោះខ្ទះដើម្បីរារាំងការចាប់ខ្លួន ចំណែកអ្នកខ្លះទៀតបានគប់គ្រាប់កាំភ្លើងលើប៉ូលីស ហើយប៉ូលីសក៏បាញ់តែម្តងទៅ។

ម៉ង់ដាឡៃគឺជាទីក្រុងធំជាងគេទី២ នៅភូមា(មីយ៉ាន់ម៉ា)បន្ទាប់ពីទីក្រុងរ៉ង់ហ្គូន(យ៉ាំងហ្គន) ដែលស្ថិតនៅច្រាំងខាងកើតនៃទន្លេអ៊ីរ៉ាវ៉ាឌី(Irrawaddy) ចម្ងាយ៧១៦គីឡូម៉ែត្រខាងជើងទីក្រុង រ៉ង់ហ្គូន និងមានប្រជាជនចំនួន១.២លាននាក់ (ជំរឿនឆ្នាំ២០១៤)។

លោកឡាំងមិនអ៊ូ(Hlaing Min Oo) ប្រធានក្រុមជួយសង្គ្រោះអ្នកស្ម័គ្រចិត្តបានមានប្រសាសន៍ថា “មនុស្សពីរនាក់បាន ស្លា ប់  ម្នាក់ជាអនីតិជនដែលត្រូវបាន បា ញ់ ចំក្បាល”។ បុរសវ័យក្មេងរូបនេះដេកនៅលើដី និងហូរឈាមចេញពីក្បាល។ បើយោងតាមអ្នកជួយសង្គ្រោះ “ពាក់កណ្តាលនៃជនរងគ្រោះត្រូវបាន បា ញ់ ដោយគ្រាប់ កាំ ភ្លើ ង ពិត” ហើយអ្នកផ្សេងទៀតបានរងរបួសដោយគ្រាប់កាំ ភ្លើ ង ជ័រ និងការ បា ញ់ ពីគ្រាប់ដុំថ្ម។ ការបា ញ់ ដោយគ្រាប់ កាំ ភ្លើ ង ពិតនេះក៏ត្រូវបានបញ្ជាក់ដោយក្រុមគ្រូពេទ្យដែលធ្វើការនៅទីនោះ ផ្ទាល់ ក្នុងលក្ខខណ្ឌអនាមិក ដោយសារខ្លាចមានការសងសឹកវិញ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាមនុស្សជាង១០នាក់ត្រូវបានចាប់ខ្លួន។ ស្រ្តីម្នាក់បានប្រាប់AFP ទាំងទឹកភ្នែកថា “ពួកគេបាន វា យ និងបា ញ់ទៅលើប្តីខ្ញុំ និងអ្នកដទៃទៀត” ។ គាត់ គ្រាន់តែឈរមើលគេទេ ស្រាប់តែទាហានបានចាប់គាត់ទៅ។ អំពើហឹ ង្សានេះបានកើនឡើងបន្ទាប់ពីការស្លា ប់របស់ក្មេងស្រីលក់គ្រឿងទេសម្នាក់អាយុ២០ ឆ្នាំឈ្មោះមីយ៉ាថ្វាតខាំង(Mya Thwate Khaing) ដែលបានរងរបួសដោយគ្រា ប់ កាំ ភ្លើ ង កាលពីថ្ងៃទី៩ខែកុម្ភៈ។ ចាប់តាំងពីរដ្ឋប្រ ហា រនោះមក របបយោធាកាន់អំណាច បានបន្តបង្កើនសម្ពាធលើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យ។

ទោះជាយ៉ាងនេះក្តី ក៏ពួកបាតុកររាប់ពាន់នាក់រួមទាំងអ្នកតំណាងជនជាតិភាគតិចជាច្រើននាក់ដែលស្លៀកសម្លៀកបំពាក់បែបប្រពៃណីនោះ បានចេញមកតវ៉ាម្តងទៀតនៅថ្ងៃសៅរ៍(ទី២០កុម្ភៈ) តាមដងផ្លូវនៃទីក្រុងរ៉ង់ហ្គូន(Rangoon)(2) ដែលជារដ្ឋធានីសេដ្ឋកិច្ច។

រ៉ង់ហ្គូន គឺជាទីក្រុងធំបំផុតរបស់ភូមានិងជារដ្ឋធានីនៃភូមារហូតដល់ឆ្នាំ២០០៦ នៅពេលដែល រដ្ឋាភិបាលយោធាបានលើករដ្ឋធានីរដ្ឋបាលទៅកាន់ទីក្រុងណៃពិដោ នៅភាគកណ្តាលខាងជើងនៃ ប្រទេសភូមា។ ពួកគេទាមទារឲ្យមានការត្រឡប់មករដ្ឋាភិបាលស៊ីវិលវិញ, ការដោះលែងអ្នកជាប់ឃុំ និងការលុបចោលរដ្ឋធម្មនុញ្ញដែលផ្តល់អំណោយផលដល់យោធានោះ។

លោកដូមីនិករ៉ាប(Dominic Raab) រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស បាននិយាយនៅលើ បណ្តាញសង្គមធ្វីតធឺ កាលពីថ្ងៃសៅរ៍(ទី២០កុម្ភៈ)ថា “ការបា ញ់ ប្រ ហា រទៅលើពួកអ្នកតវ៉ាដោយសន្តិវិធីនៅក្នុងប្រទេសភូមានោះ មិនអាចទទួលយកបានទេ”។ លោកបានបន្ថែមដោយមិនផ្តល់ព័ត៌មានលម្អិតថា “យើងនឹងពិចារណាលើសកម្មភាពទាំងនេះបន្ថែមទៀតជាមួយដៃគូអន្តរជាតិរបស់យើងប្រឆាំងនឹងពួកអ្នកដែលបំបាក់ប្រជាធិបតេយ្យ”។ ក្រុងប៉េកាំងនិងក្រុងមូស្គូដែលជាសម្ព័ន្ធមិត្តប្រពៃណីរបស់កងទ័ពភូមានៅឯអង្គការសហប្រជាជាតិនោះ បានចាត់ទុកវិបត្តិនេះថាជា “កិច្ចការផ្ទៃក្នុង” នៃប្រទេសនេះ។