ពេលនេះដំណឹង ដ៏មហាក្រៀមក្រំ កំសត់ហួសថ្លែង ត្រូវបាន គ្រុបបងប្អូនចិត្តបុណ្យ ដែលដឹកនាំដោយបងប្រុស ហេង រតនា ស្នងការរង រាជធានី ភ្នំពេញ បាននាំយកថវិការ 1000 ដុល្លារ មី ត្រីខ និងទឹកដោះគោ នឹងសម្ភារះមួយចំនួន ចុះសួរសុខទុក្ខ ដល់ផ្ទះ
បងស្រី ធឿន ស្ថិតនៅភូមិ កូវ ឃុំ ក្រែក ស្រុក ពញ៉ាក្រែក ខេត្តត្បូងឃ្មុំ ដែលមានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ និងធ្លាប់កាត់ជើងឆ្វេងដោយសារជំងឺនេះ ហើយ ត្រូវបានប្តីចុះចោល ទុក្ខឲ្យរស់ទាំងវេទនា ជាមួយកូនតូច២នាក់ ដែលមានម្តាយជាស្ត្រីមេម៉ាយទុរគត់ និងបងស្រីវិកលចរិត មានកូនតូច២នាក់ទៀតក្រុមគ្រួសារនេះកំសត់វេទនា និងគួរឲ្យអាណិតអាសូរបំផុត ។
៊
បងប្រុស ហេង រតនា តំណាងគ្រុបចិត្តបុណ្យ បានសួរសុខ ទុក្ខ និងលើកទឹកចិត្តចំពោះបងស្រី ឲ្យតស៊ូ ជម្នះភាពលំបាក សង្ឃឹមថា និងមានសប្បុរសជនផ្សេងៗទៀត មើលឃើញពីទុក្ខលំបាក និងចូលរួមជួយបងស្រី ៕