ឃាត់មនុស្ស ៤ នាក់ ​លួចឆ្លងដែនមកកម្ពុជា ជិះទូកកាត់ផ្ទៃសមុទ្រកោះកុង

663

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅវេលាម៉ោង ១ និង ២៥ នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ កម្លាំងល្បាតរបស់វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ប្រចាំខេត្តកោះកុង បានចា ប់ឃាត់ទូក ១ គ្រឿង និងមនុស្ស ៣ នាក់ ដែលលួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសកម្ពុជា តាមច្រកព្រំដែនទឹកខេត្តកោះកុង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាម ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានឱ្យដឹងថា នៅវេលាខាងលើ កម្លាំងល្បាតរបស់វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៦៩ ប្រចាំខេត្តកោះកុង បានធ្វើការល្បាតត្រួតពិនិត្យ ក៏ប្រទះជួបទូក ១ គ្រឿង ដឹកមនុស្ស ៣ នាក់ ដែលលួចឆ្លងដែនខុសច្បាប់ ចេញពីខ្លងស្រ៊ុន ខេត្តត្រាត ប្រទេសថៃ ចូលមកប្រទេសកម្ពុជា តាមផ្លូវសមុទ្រ ហើយត្រូវបានកម្លាំងសមត្ថកិច្ច ចា ប់ឃាត់នៅត្រង់ចំណុចភូមិសាស្រ្ត កោះនូ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈសមត្ថកិច្ចបាន​ឱ្យដឹងថា ជនទាំង៣នាក់ ដែលចា ប់ឃាត់ខ្លួនបានមានដូចជា៖
១. ឈ្មោះ ង៉ែត សៀង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ អ្នកបើកបរទូក មានទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

២. ឈ្មោះ លន់ ឈំ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទូក មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ ភូមិន្ទ ខេត្តកោះកុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ឈ្មោះ អូន វ៉ាត ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរពលកររស់នៅប្រទេសថៃ មានទីលំនៅស្រុកកំចាយមា ខេត្តព្រៃវែង។ ក្រោយពេលចាប់ឃាត់ខ្លួនជនទាំង៣នាក់ កម្លាំងបានប្រគល់ទៅអោយក្រុមការងារចត្តាឡីស័កខេត្តកោះកុង ដើម្បីអនុវត្តនីតិវិធីបន្ត។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ ក្រោយពេលចា ប់ឃាត់ខ្លួនជនទាំង៣នាក់ខាងលើរួចមក នៅវេលាម៉ោង ៨ និង​ ២០ នាទី ព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្រាប់តែខាង កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងចាប់ឃា ត់ខ្លួនមេខ្យល់ធំម្នាក់ទៀតឈ្មោះ ម៉ៅ ស៊ុនឡាយ ភេទប្រុស អាយុ ៦៦ ឆ្នាំ មានទីលំនៅសង្កាត់ ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ រួចប្រគល់អោយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្ត៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ