(បាងកក)៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសថៃបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ កូវីដ១៩ ចំនួន១៥០ករណីថែមទៀត ខណៈវេជ្ជបណ្ឌិតថៃម្នាក់បានបា.ត់.ប.ង់.ជីវិ.ត ក្រោយឆ្លងជំងឺនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើដែលត្រូវបានរាយការណ៍ មាន១៤២ករណីជាករណីឆ្លងនៅក្នុងស្រុកផ្ទាល់ និង០៨ករណីជាករណីឆ្លង ដែលនាំចូលមកពីក្រៅប្រទេស។ ករណីឆ្លងភាគច្រើនត្រូវបានរកឃើញនៅខេត្ត Samut Sakhon ដែលមាន៨៨ករណី ហើយបន្ទាប់មកគឺ ខេត្ត Pathum Thani ដែលមាន៤៥ករណី។ ចំណែករាជធានីបាងកក ក៏ត្រូវបានរកឃើញប៉ុន្មានករណីផងដែរ។
គួរបញ្ជាក់ថា មកទល់ពេលនេះ ថៃបានរកឃើញករណីឆ្លងសរុបនៃជំងឺ កូវីដ១៩ ចំនួន២៥,១១១ករណី ក្នុងនោះអ្នកជាសះស្បើយឡើងវិញ មាន ២៣,៩៤៦នាក់ និង ១,០៨៣នាក់ទៀតកំពុងបន្តទទួលបានការព្យាបាល។ ចំណែកចំនួនអ្នក ស្លា ប់ វិញបានកើនដល់៨៣នាក់ ក្រោយពី វេជ្ជបណ្ឌិតថៃម្នាក់ ដែលឆ្លងជំងឺនេះទើបតែ.បា.ត់.ប.ង់.ជី.វិត នៅថ្ងៃព្រហស្បតិ៍នេះ ហើយវាជាករណីដំបូងដែល កូវីដ១៩ បានឆ.ក់ យកជីវិត គ្រូពេទ្យនៅក្នុងប្រទេសថៃ៕