សហមេធាវី ៖ កឹម សុខា មិនបានហាមឃាត់មិនឲ្យក្រុមណាបង្កើតបក្សនយោបាយថ្មីនោះទេ

325

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(ភ្នំពេញ)៖ សហមេធាវីការពារក្តីឲ្យលោក កឹម សុខា លោកស្រី ម៉េង សុភារី បានបញ្ជាក់ថា លោក កឹម សុខា មិនបានហាមឃាត់ ឬរារាំងបុគ្គលណា ឬក្រុមណាមួយ ក្នុងការបង្កើតបក្សនយោបាយថ្មីនោះទេ ហើយបំណងរបស់លោក កឹម សុខា គឺគ្រាន់តែមិនចង់អោយយកឈ្មោះរបស់គាត់ទៅប្រើតែប៉ុណ្ណោះ។

ការបញ្ជាក់របស់លោកស្រី ម៉េង សុភារី ក្រោយពីមានអ្នកនយោបាយខ្លះយកឈ្មោះលោក កឹម សុខា ទៅភ្ជាប់ជាមួយសកម្មភាពរបស់ខ្លួន ឬចលនាផ្សេងៗ ជាពិសេសបានយកទៅភ្នាល់គ្នាក្នុងរឿងនយោបាយជាដើម។

លោកស្រី ម៉េង សុភារី បានបញ្ជាក់ថា ដើម្បីជៀសវាងការភ័ន្តច្រឡំ ឬបកស្រាយខុសពីបំណងរបស់លោក កឹម សុខា លោកស្រីសូមបញ្ជាក់ថា លោក កឹម សុខា មិនបានហាមឃាត់ ឬរារាំង ឬចោទប្រកាន់បុគ្គល ឬក្រុមណា ដែលបានបង្កើតបក្សនយោបាយ ឬចង់បង្កើតបក្សនយោបាយថ្មី ស្របតាមរដ្ឋធម្មនុញ្ញទេ។ បើតាមលោកស្រី ម៉េង សុភារី “បំណងរបស់ឯកឧត្តម កឹម សុខា គ្រាន់តែមិនចង់អោយយកឈ្មោះ ឬករណីរបស់គាត់ទៅប្រើ ដូចមានក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់សហមេធាវី ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១”។

សូមបញ្ជាក់ថា កាលពីថ្មីៗនេះ សហមេធាវីការពារក្តីឲ្យលោក កឹម សុខា បានព្រមានបុគ្គល ឬក្រុមណាមួយ ដែលមានបំណងបង្កើតបង្កើតគណបក្សនយោបាយថ្មី ឬចលនានយោបាយណាមួយ មិនឱ្យយកឈ្មោះលោក កឹម សុខា ភ្ជាប់ជាមួយនោះទេ។

ទាក់ទងនឹងការព្រមាននេះ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះដែលពេលនេះកំពុងស្វះស្វែងរកច្រក ដើម្បីបង្កើតគណបក្សថ្មីមួយដែរនោះ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកធ្លាប់បានបញ្ជាក់ច្រើនលើករួចមកហើយ លោកមិនពាក់ព័ន្ធជាមួយលោកកឹម សុខា ទេ ជាគោលការណ៍ ឬជាការសម្រេចចិត្តក្រុមរបស់លោក គឺប្រសិនបើមានបុគ្គលអតីតបក្សប្រឆាំងណា ដែលមានសក្តានុពល អាចប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចបាន លោកអនុញ្ញាតិឲ្យធ្វើ៕