នារីស្រស់ស្អាតម្នាក់ បេីករថយន្ត​ LAND ROVER DISCOVERY សង្ស័យស្រ វឹ ង ស្រា​ ទៅ បុ ក រះម៉ូតូជាច្រេីនគ្រឿង

564

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌ៧មករា​ ឃាត់នារីម្នាក់ដែលបេីករថយន្ត​ LAND ROVER DISCOVERY សង្ស័យស្រ វឹ ង ស្រា​ ទៅ បុ ក រះម៉ូតូជាច្រេីនគ្រឿង នៅកន្លែងផ្ញេីរម៉ូតូ ២៤ម៉ោងមួយកន្លែង​ បណ្ដាលឲ្យម៉ូតូដែលគេយកទៅផ្ញេីររងការខូចខាតអស់៤ទៅ៥គ្រឿង ហេីយបម្រុងបេីករថយន្តចេញ ក៏ត្រូវបានគេយកម៉ូតូទៅដាក់បាំងពីមុខ ហេីយរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍ នៅចំណុចផ្លូវលេខ១០៧ កែងផ្លូវលេខ១៣៤ ខាងកេីតស្នាក់ការប៉ុស្តិ៍មនោរម្យ

គ្រាន់តែសមត្ថកិច្ចចុះមកដល់ ស្រាប់តែមានសាច់ញាតិបេីកថយន្ត PRIUS មួយគ្រឿងទៀត មកនាំនារីម្ចាស់រថយន្តឡេីងជិះរថយន្តបំណងជម្លៀសចេញទៅ ក៏ត្រូវសមត្ថកិច្ចឃាត់មិនឲ្យទៅណា បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង០០:២០នាទីយប់ រំលងអាធ្រាត្រ ចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ៕